For Android device For iOS device

វិធី​ចំហុយ​ និង ​ដុត​ត្រី​មាន​រសជាតិ​ឆ្ងាញ់​ពិសា

​វិធី​ចំហុយត្រី​អោយ​ឆ្ងាញ់​ពិសា

មុន​នឹង​យក​ត្រី​មក​ចំហុយ​ សូម​យក​ទឹកក្រូច​ឆ្មារ​ និង​អំបិល​ ក្នុង​បរិមាណ​ស្មើគ្នា​ គឺ​មួយ​ស្លាបព្រា​កាហ្វេ​ ផ្សំ​បញ្ចូល​គ្នា​ បន្ទាប់​មក​លាប​អោយ​សព្វ​សាច់​ត្រី​ ដើម្បី​អោយ​សាច់​វា​រឹង​ ។​ លុះ​ពេល​ផ្សំ​គ្រឿងគ្រៅ​រួចរាល់​ហើយ​ ដាក់​ចំហុយ​រឹតតែ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ទ្វេ​ឡើង​ ។

វិធី​ដុត​ត្រី​មាន​រសជាតិ​ពិសេស

ត្រី​ដែល​ត្រូវ​យក​មក​ដុត​ មិន​ត្រូវ​ឆ្ការ​ស្រកា​វា​ចេញ​ទេ​ តែ​ត្រូវ​លាង​វា​អោយ​ស្អាត​ ហើយ​យក​ស្លឹកគ្រៃ​ រំដេង​ និង​ ស្លឹក​ក្រូចសើច​ ញាត់​ទៅ​ក្នុង​ពោះ​ត្រី​ នោះ​ពេល​ដុត​ នឹង​ធ្វើ​អោយ​សាច់​ត្រី​មាន​ក្លិនក្រអូប​ឈ្ងុយ​ ។​ បន្ទាប់​មក​ យក​អំបិល​ម៉ដ្ឋ​ ទៅ​លីង​អោយ​ឡើង​ពណ៌​លឿង​ ហើយ​យក​ត្រី​ដែល​ត្រូវ​ដុត​នោះ​ ទៅ​ប្រឡាក់​ច្របល់​ ជាមួយ​អំបិល​លីង​អោយ​សព្វ​ ។​ បើ​ខ្លួន​ត្រី​ស្ងួត​ខ្លាំង​ សូម​យក​ទឹក​មក​លាប​អោយ​សើម​សិន​ សឹម​យក​ទៅ​ប្រឡាក់​អំបិល​លីង​នោះ​មួយ​សា​ទៀត​ ។ ​តែ​ប៉ុណ្ណោះ​ នឹង​ធ្វើ​អោយ​សាច់​ត្រី​ដុត​ មាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា​ ។

យោបល់ចំពោះអត្ថបទនេះ