ប្រយោជន៍ស្រាបៀរ ប្រើក្នុងផ្ទះបាយ

ពន្លត់ភ្លើង

ទោះជាមិនមានប្រសិនភាព ស្មើនឹងទឹកថ្នាំពន្លត់ភ្លើងពិតៗ ប៉ុន្តែស្រាបៀរ១កំប៉ុង ឬ១ដប អាចប្រើជំនួសគ្នាបាន។ ក្នុងករណីដែលអ្មកមិនមានទឹកថ្នាំពន្លត់ភ្លើង អ្នកគ្រាន់តែក្រឡុកកំប៉ុង ឬដបស្រាបៀរ ហើយបាញ់បញ្ចេញមក​ វារប្រើបានផលសម្រាប់ភ្លើងឆេះតិចតួច ដូចជាភ្លើងឆេះមួយភ្លិបៗ ពេលអាំងសាច់ជាដើម ។

ត្រាំសាច់

ស្រាបៀរ មានអាស៊ីតតិចតួច ដែលធ្វើអោយសាច់ទន់ មិនធ្វើអោយរសជាតិសាច់ប្រែប្រួល ដូចស្រាទំពាំងបាយជូរទេ ។​ គួរប្រើសមចាក់សាច់ អោយមានរន្ធ ដាក់ចូលក្នុងចាន​ ហើយស្រោចស្រាបៀរពីលើ ក្លាស្សេក្នុងទូទឹកកក ប្រហែល ២-៣ម៉ោង ឬប្រសិនបើបាន១យប់ រឹតតែល្អ ប៉ុន្តែកុំពិសារស្រាបៀរ ដែលប្រើត្រាំសាច់នោះ អោយសោះ។

ដុសឆ្នាំង

ស្រាបៀរ គេប្រើដុសសម្អាតឆ្នាំងស្ពាន់ តាំងពីសម័យបុរាណ ដោយសារវាមានសារធាតុជាអាស៊ីដ គ្រាន់តែស្រោចស្រាបៀរលើឆ្នាំង ទុកមួយស្របក់ រួចដុសខាត់ស្រាលៗ ធ្វើអោយឆ្នាំងស្អាត ភ្លឺថ្លា ។

កម្ចាត់ពពួកផ្សិត

ជាតិស្ករ ដែលកើតពីការផ្អាប់ក្នុងស្រាបៀរ អាចជំរុញការលូតលាស់របស់ដើមឈើ និងកម្ចាត់មេរោគផ្សិតបាន ។​ គួរ

យោបល់ចំពោះអត្ថបទនេះ