ស្រ្តីមានផ្ទៃពោះ មិនគួរពិសាទឹកដោះគោច្រើនពេក
ស្រ្តីមានផ្ទៃពោះ ត្រូវការបំប៉នសុខភាព ទ្រទ្រង់រាងកាយខ្លួនឯង និងកូនក្នុងផ្ទៃ ការទទួលទានបន្លែស្រស់ ផ្លែឈើស្រស់ អាហារប្រភេទត្រី ឬសូម្បីតែភេសជ្ផៈ ដូចជាទឹកដោះគោ ក៏ពិសាច្រើនជាងមុនដែរ ។ ប៉ុន្តែតាមទស្សនាវដ្ថីបរទេស រាយការណ៍ថា អាការប្រក្រតីប្រូតេអ៊ីន ក្នុងទឹកដោះគោរបស់ក្មេង ៣% ក្នុងចំណោមមនុស្ស ៦សែននាក់ មួយភាគបណ្តាលមកពីតំណពូជ និងមួយផ្នែកទៀតបណ្តាលមកពី ម្តាយពិសាទឹកដោះគោ ក្នុងបរិមាណច្រើនពេក ខណៈមានផ្ទៃពោះ ដែលកាល់ស្យូម ក្នុងទឹកដោះគោទាំងនោះ បានកកផ្តុំក្នុងរាងកាយ មុននឹងជ្រាបចេញតាមទឹកដោះម្តាយ ទៅក្នុងខ្លួនកូន ពេលម្តាយបំបៅដោះពេលសម្រាល ។
គ្រូពេទ្យណែនាំថា ស្រ្តីមានផ្ទៃពោះ មិនគួរពិសាទឹកដោះគោ លើស ២-៣កែវ ក្នុង១ថ្ងៃ តែគួរពិសាអាហារបន្ថែមកាល់ស្យូម ប្រភេទផ្សេងៗដូចជា ត្រីតូចៗ តៅហ៊ូ ។ល។ ជំនួសវាជួយការពារ ការប្រឈមនឹងប្រតិកម្មប្រូតេអ៊ីន ក្នុងទឹកដោះគោកូន ក្រោយពេលសម្រាលបាន៕
(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨៤)