សូមទូរសព្ទមក 010 666653 វគ្គបើកថ្មី
HTML + HTML5 + CSS
២៩ សីហា (ច័ន្ទ - សុក្រ ១៤:០០ - ១៥:៣០)
C/C++
១៥ សីហា (ច័ន្ទ - សុក្រ ១៥:៣០ - ១៧:០០)
C++OOP
២២ សីហា (ច័ន្ទ - សុក្រ ១១:០០ - ១២:២០)
Website Design with CSS, CSS3 & Bootstrap
២៩ សីហា (ច័ន្ទ - សុក្រ ១៤:៣០ - ១៦:០០)
Javascript + JQuery
ស្នាដៃសិស្សនៅ អាន ២៩ សីហា (ច័ន្ទ - សុក្រ ១៤:៣០ - ១៦:០០)
ពិសាកាហ្វេ កាត់បន្ថយអត្រាប្រឈម និងជំងឺទឹកនោមផ្អែម
ប្រភពពី Daily Time បានដកស្រង់ការសិក្សា ស្រាវជ្រាវមួយនៃក្រុមអ្នកស្រាវជ្រាវ មកពីសាលារៀន សុខភាពសាធារណៈ ហារវ៉ាដ (Harvard School of Public Health)នៅបូស្តុន សហរដ្ឋអាមេរិកថា ការប្រើប្រាស់កាហ្វេ មិនថា ជាប្រភេទមាន ឬគ្មានកាហ្វេអ៊ីន អាចកាត់បន្ថយអត្រា ប្រឈមនឹងជំងឺទឹកនោមផ្អែម ប្រភេទពីរ លើស្រ្តីជំទង់ និងមជ្ឈឹមវ័យ។ អ្នកស្រាវជ្រាវបានអះអាងដូចនេះ បន្ទាប់ពីបានសិក្សាលើការពាក់ព័ន្ឋនឹងការអភិវឌ្ឍន៍ នៃជំងឺទឹកនោមផ្អែមប្រភេទ២ លើស្រ្តីច្រើនជាង ៨៨០០០នាក់ រកឃើញថា ការពិសាកាហ្វេ ១ពែងក្នុង១ថ្ងៃ អាចកាត់បន្ថយអត្រាប្រឈម ១៣% និងច្រើនជាង ៤៧% ចំពោះការប្រើប្រាស់កាហ្វេ ចាប់ពី៤ពែងឡើងទៅ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ ពុំបានណែនាំអោយមនុស្ស ចាប់ផ្តើមពិសាកាហ្វេ ដើម្បីកាត់បន្ថយអត្រាប្រឈម នឹងជំងឺទឹកនោមផ្អែមប្រភេទ២ទេ។
(អត្តបទដកស្រងចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១២៧)។