For Android device For iOS device

ទទួលទាន​បន្លែ​ពណ៌​បៃតង​ ធ្វើ​អោយ​សុខភាព​មាំមួន

​ក្រុម​អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ ការ​ណា​ដា​ បាន​ណែនាំ​អោយ​ប្រជាជន​ ទទួលទាន​បន្លែ​បៃតង​ អោយ​បាន​ច្រើន​ ក្នុង​១​ថ្ងៃ​ ព្រោះ​វា​ជា​អាហា​ចាំបាច់​ ដើម្បី​ទ្រទ្រង់​សុខ​ភាពរឹងមាំ​ ។​ បន្លែ​បៃតង​ដូច​ជា​ ផ្ទី​ ស្ពៃ​ ននោង​ អាច​ជួយ​អោយ​សុខភាព​ រឹង​មាំ​ ភ្នែក​មិនឆាប់​ងងឹត​ នៅ​ពេល​ឈាន​ចូល​វ័យចាស់​ ។​ ចំណែក​ស្ពៃក្តោប​ សណ្តែកបណ្តុះ​ ផ្កា​ខាត់ណា​ មាន​សា​ធាតុ​ជីវសាស្ត្រ​ ប្រឆាំង​និង​ជំងឺមហារីក​ ។​ បន្លែ​ប្រភេទ​ខ្លះ​ មាន​បេ​តា​ខា​រ៉ូ​ទី​ន​ (Beta​ Carotene)​ កម្រិត​ខ្ពស់​ ដែល​ជា​សា​ធាតុ​ប្រឆាំង​ នឹង​អុកស៊ីតកម្ម​ ។​ ជីវជាតិ​អាហារ​ដ៏​សំខាន់​ បំផុត​នៃ​បន្លែ​ស្លឹក​ពណ៌​បៃតង​ គឺ​អាស៊ីត​ហ្វូ​លិ​ក​ (Folic​ Acid)​ ,​ វីតាមីន​ B​ ដែល​ជា​ សា​ធាតុ​ដ៏​សំខាន់​ ក្នុង​ការ​កាត់​បន្ត​យ​ផល​ ប៉ះពាល់​ដល់​ទារក​ ។ ​ហើយ​ក៏​ជួយ​អោយ​ឆ្អឹងខ្នង​ និង​ខួរក្បាល​ ទារក​ លូតលាស់​ល្អ​ទៀត​ផង​ ។​ ដូចនេះ​ស្ត្រី​មាន​ផ្ទៃពោះ​ គួរ​ទទួលទាន​ អាហារ​នេះ​អោយ​បាន​ច្រើន​ ។​ ត្រូវ​ចង​ចាំ​ថា​ បន្លែ​ពណ៌​បៃតងចាស់​ ផ្តល់​គុណ​ប្រ​យោ​ជ​ន៌​ល្អ​កាន់​ តែ​ច្រើន​ដល់​សុខភាព​ ។

យោបល់ចំពោះអត្ថបទនេះ