វិធីរក្សាគុណភាពអាហារ ក្នុងទូទឹកកក

ចំណីអាហារដែល សេសសល់ពីការចម្អិន ឬសល់ពីការទទួលទានហើយ បើនឹងចាក់ចោល វាគួរអោយស្តាយណាស់ ប៉ុន្តែដើម្បីរក្សាគុណភាពអាហារ អោយបានច្រើនបំផុត គួរយកទៅទុកនៅកន្លែងត្រជាក់ នឹងជួយទប់ស្កាត់ការរីកចម្រើនលូតលាស់ របស់អតិសុខុមប្រាណ ហើយថែមទាំងជួយពន្យា ការធ្វើការរបស់អង់ហ្ស៊ីម មិនអោយអាហារខូច ផ្អូមដោយងាយផង ។

សំណាងល្អ យុគសម័យនេះ យើងមានទូទឹកកក ដែលអាចរក្សាទុកអាហារ បានយូរ ប៉ុន្តែទាំងនេះវាអាស្រ័យ ទៅលើវិធីប្រើប្រាស់ និងរក្សាទុកអោយបាន​ច្រើនត្រឹមត្រូវផងដែរ ។អ្នកអាចរក្សាទុកតាមវិធីដូចតទៅនេះ ។

១- មុននឹងយកទៅរក្សាទុក ត្រូវលាងវត្ថុដែលកខ្វក់ និងវត្ថុប្រឡាក់ប្រឡូក ពីសំណល់អាហារអោយស្អាត ប្រសិនបើជាសាច់សត្វ ត្រូវកាត់ ឬតាក់តែងយកចំណែកដែលមិនត្រូវការចោលសិន ។ ប្រសិនបើជាបន្លែ ផ្លែឈើ ក្រោយពីលាងសម្អាតហើយ ត្រូវសំដិលអោយស្រស់ទឹក ហើយបែងចែករំលែកអាហារទាំងនោះ ជាចំណែកតូចៗ ដែលល្មមអាចយកប្រើប្រាស់បាននាពេលក្រោយ ។

២- សាច់គួរញែករក្សាទុកដោយឡែក ក្នុងប្រអប់ដាក់សាច់ ប៉ុន្តែប្រអប់មិនគួរមានទំហំធំពេកទេ ព្រោះទំហំធំ វាត្រជាក់តែ បរិវេណក្រៅប៉ុណ្ណោះ តែផ្នែកខាងក្នុង នៅតែក្តៅខណ្ឌៗដដែល ជាហេតុធ្វើអោយអាហារខូច

យោបល់ចំពោះអត្ថបទនេះ