For Android device For iOS device

លេបថ្នាំជាមួយ ទឹកផ្លែឈើ ប្រយ័ត្នប្រតិកម្ម

ការប្រើទឹកសុទ្ឋសម្រាប់លេបថ្នាំ នៅពេលដែលមិនស្រួលខ្លួន គឺជារឿងប្រសើរបំផុត ប៉ុន្តែចំពោះជំងឺប្រភេទខ្លះ ពេលលេបថ្នាំ​ដោយ​ពិសា​ទឹកផ្លែឈើ​នោះអាច​មានប្រតិកម្ម​ខ្លាំងក្លា​បាន ។

ក្រុមស្រាវជ្រាវ មកពីសាកលវិទ្យាល័យ រដ្ឋកាលីហ្វ័រញ៉ា នៅសាន់ ហ្រាន់ស៊ីស្កូ បានអះអាងថា​ ការទទួលទានទឹកផ្លែឈើ ជាមួយនឹងថ្នាំ បានធ្វើអោយមានផលប៉ះពាល់ដល់ ប្រព័ន្ឋធ្វើការងាររបស់រាងកាយ ដែលជាហេតុធ្វើអោយប្រសិទ្ឋិភាពថ្នាំ ត្រូវចុះខ្យោយព្រោះមុនពេល ថ្នាំជ្រាបចូលសរសៃឈាម ទឹកផ្លែឈើនិងរារាំង ការជ្រាបចូលរបស់ថ្នាំ ជាពិសេសថ្នាំដែលប្រើព្យាបាលជំងឺមហារីក ជំងឺលើសឈាម ជំងឺខ្យោយបេះដូង និងជំងឺប្រតិកម្មនឹងធាតុអាកាសផ្សេងៗ បូករួមទាំងថ្នាំ ដែលប្រើលើអ្នកជំងឺ ដែលផ្លាស់ប្តូអវយវៈថ្មី ។

មុននេះបន្តិច ការស្រាវជ្រាវមួយ បានបញ្ផាក់ពីគ្រោះថ្នាក់នៃ ទឹកផ្លែឈើ នៅពេលយកមកប្រើលេប ថ្នាំផងដែរ ដោយវាបានទៅបំផ្លាញអង់ហ្ស៊ីម ក្នុងរាងកាយ ដែលមានមុខងារ រារាំងមិនអោយថ្នាំចូល ទៅសរសៃឈាម ខ្លាំងពេក ។

ពេលអង់ហ្ស៊ីមប្រភេទនេះថយចុះ បណ្តាលអោយថ្នាំប្រភេទខ្លះ ដូចជាថ្នាំព្យាបាល ជំងឺលើសឈាម និងអង់ទីហ៊ីស្តាមីន (Antihistamine)មាន អនុភាពកាន់តែខ្លាំង ៕

យោបល់ចំពោះអត្ថបទនេះ