For Android device For iOS device

គាប់​ជួន​ចម្លែក

បុរស​៥​នាក់​ឈរ​អន្ទះអន្ទែង​ខាងក្រៅ បន្ទប់​សម្រាលកូន​របស់​មន្ទីរពេទ្យ​ឯកជន​មួយ ដើម្បី​ចាំ​ស្តាំ​ដំណឹង​ប្រ​ព​ន្ឋ​របស់​ខ្លួន ដែល​កំពុង​សម្រាលកូន​នៅ​ខាងក្នុង ។ មួយសន្ទុះ​គិលានុបដ្ឋាយិការ​ម្នាក់ បាន​បើកទ្វា​បន្ទប់ ចេញ​មក​ផ្តល់​ដំណឹង​ល្អ ដល់​បុរស​ទាំង​អស់នោះ ។​នាង​និយាយ ជាមួយ​បុរស​ទី មួយ
គិលានុបដ្ឋាយិការ៖ សូម​ជួយ​ត្រេកអ​លោក ប្រ​ព​ន្ឋ​លោក​សម្រាល​បានកូន​ភ្លោះ !
បុរស​ទី ១៖ (លោតកញ្ឆេង​ដោយ​ការ​ត្រេកអរ) ខ្ញុំ​ជា​បុគ្គលិក​សន្តិសុខ​នៅ​អាគារ​ភ្លោះ អ​ញ្ចឹ​ង​បានជា​ប្រ​ព​ន្ឋ​ខ្ញុំ​សម្រាល​បានកូន​ភ្លោះ ពិតជា​អស្ចារ្យ​មែន
បន្ទាប់​មក នាង​គិលានុបដ្ឋាយិការ និយាយ​ជាមួយ​បុរស​ទី​២
គិលានុបដ្ឋាយិការ៖ ចំណែក​លោក​បាន​ធ្វើ​ជា​ឳ​ពុក​កូនស្រី​ស្អាត ច្រឡឹង​បី​នាក់ !
បុរស​ទី ២៖ (លោតកញ្ឆេង​ដោយ​ការ​ត្រេកអ ដូច​បុរស​ទី​១​ដែរ ) ខ្ញុំ​ក៏​អ​ញ្ចឹ​ង​ដែរ! ខ្ញុំ​ជា​បុគ្គលិក​សន្តិសុខ ក្រុម​ឈូករ័ត្ន ៣ អ​ញ្ចឹ​ង​បានជា​ប្រ​ព​ន្ឋ​របស់ខ្ញុំ បង្កើតកូន​អោយ​ខ្ញុំ​ម្តង​កូនស្រី​ដល់​ទៅ ៣​នាក់ ។​
នាង​គិលានុបដ្ឋាយិការ សើច​ញឹ​មៗ បែ​ទៅ​បុរស​ទី​៣
គិលានុបដ្ឋាយិការ៖ ចំណែក​ប្រ​ព​ន្ឋ​លោក​សម្រាល​បានកូន​បួន​នាក់ ប្រុស​២ ស្រី​២ សូម​ជួយ​ត្រេកអរ! បុរស​ទី​៣​ទះដៃ​ផូងៗ​
បុរស​ទី ៣៖ យី! នេះ​ជា​ភាព​គាប់​ជូន​មែនទែន ខ្ញុំ​ជា​ម្ចាស់​សណ្ឋាគារ ផ្កាយ​៤ អ​ញ្ចឹ​ង​បានជា​ខ្ញុំ​បានកូន​ម្តង​បួន​នាក់ ។ ឃើញ​បុរស​ទី ១ និង​ទី​២ និង​ទី​៣​រីករាយ​ដូចនេះ បុរស​ទី​៤​ក៏​បាន​សួរ​ទៅ​គិលានុបដ្ឋាយិកា
បុរស​ទី ៤៖​ចុះ​ប្រ​ព​ន្ឋ​របស់ខ្ញុំ​សម្រាល​បានកូន​ប៉ុន្មាន​នាក់​ដែរ?
គិលានុបដ្ឋាយិការ៖ ចាស ប្រ​ព​ន្ឋ​របស់​លោក​សម្រាល​បានកូន​ដល់​ទៅ ៧​នាក់​ឯណោះ អស្ចារ្យ​មែន ចុះ​លោក​ធ្វើការ​នៅឯណា​ដែរ?
បុរស​ទី ៤៖ ខ្ញុំ​ធ្ចើ​ការ​នៅ​ក្រុមហ៊ុន Seven Up!
ស្រាប់​ពេល​នោះ​បុរស​ទី​ប្រាំ​ស្រែក​ឡើង៖
បុរស​ទី ៥៖ ខ្ញុំ​មិន​ជឿ​ទេ ...​មិន​ជឿ​ថា​ក្នុង​លោក​នេះ​មានរឿង​គាប់​ជួន​គ្រប់​គ្នា​ទេ ។ ប្រសិនបើ​អឹ​ច្ចឹ​ង​មែន​រលាយ​ហើយ​ខ្ញុំ ...​ទោះ​ខ្ញុំ​ជា​មហាសេដ្ឋី​ក៏​រលាយ​អស់​ដែរ ។​
បុរស​ទី ១ ទី​២ ទី​៣ និង​ទី​៤​បាន​សួរ​ព្រម​គ្នា៖ លោក​ធ្វើការ​នៅ​ក្រុមហ៊ុន​ណា​ដែរ?
បុរស​ទី ៥៖ ខ្ញុំ​អត់​ធ្វើការ​នៅ​ក្រុមហ៊ុន​ណា​ទេ ខ្ញុំ​ជា​អ្នកដឹកនាំ​រឿង​ហើយ​រឿង​ដែល​ខ្ញុំ​ដឹង​នាំ​ថត​នោះ ទើបតែ​ចប់​ម្សិលមិញ​នោះ​ឯង ។​ប្រសិនបើ​ខ្ញុំ​ជួប​ភាព​ចៃដន្យ​ដូច​ពួក​លោក​ដែរ ខ្ញុំ​ត្រូវ​បានកូន​ម្តង​ដល់​ទៅ ១០១​នាក់​ឯណោះ រក​លុយ​ចិញ្ចឹម​មិន​ឈ្នះ​ទេ ព្រោះ​រឿង​របស់ខ្ញុំ​មាន​ចំណងជើង​ថា​"ឆ្កែ​១០១​ក្បាល"។ និយាយ​រួច​ហើយ​បុរស​ទី​ប្រាំ​បាន​រត់​ចេញពី​មន្ទីរពេទ្យ​យ៉ាង​លឿន​បាត់​ទៅ ៕

យោបល់ចំពោះអត្ថបទនេះ