For Android device For iOS device

អនុវត្តន៍​តាម

ពូ​សំ​ក្អក​រហូត​ដល់​ឈឺបំពង់ក ក៏​ទៅ​ជួប​គ្រូពេទ្យ ។​ក្រោយ​ពី​គ្រូពេទ្យ​ពិនិត្យ​រួចរាល់ ក៏​សួរ​ឡើង​ថា៖
គ្រូពេទ្យ៖ ពូ​មាន​ជក់បារី​ទេ?
ពូ​សំ៖ ខ្ញុំ​ជក់​លោកគ្រូ​ពេទ្យ​
គ្រូពេទ្យ៖ ពូជ​ក់មួយ​ថ្ងៃ​ប៉ុន្មាន​ដើម?
ពូ​សំ៖ មួយ​ថ្ងៃ​២០​ដើម ។​
គ្រូពេទ្យ៖ អ្នក​គួរ​ជក់​ក្រោយ​អាហារ ត្រឹមតែ​មួយ​ដើម បាន​ហើយ ។​
ពូ​សំ៖ បាទ​លោកគ្រូ​ពេទ្យ ខ្ញុំ​លា​សិន​ហើយ ។​
ក្រោយ​ពី​នោះ ៣​ខែ ពូ​សំ​ក៏​មក​ជួប​គ្រូពេទ្យ តាម​ការ​ណាត់​ម្តងទៀត​។ គ្រូពេទ្យ​ចាំ​ពូ​សំ មិន​បាន​ព្រោះ​គាត់​ធាត់​ជាង​មុន​ឆ្ងាយ​ណាស់ ។ ក្រោយ​ពី​ពូ​សំ ណែនាំ​ខ្លួន​ប្រាប់ លោកគ្រូ​ពេទ្យ​ពោល​ឡើង​ថា៖
គ្រូពេទ្យ៖ អូ​ហ៍ ...​អ្នកឯង​សោះ ហេតុ​អ្វី​ពេល​នេះ​ធាត់​ខ្លាំង​ម្ល៉េះ ទាល់តែ​ខ្ញុំ​មើល​លែង​ស្គាល់ ។​
ពូ​សំ៖ មក​ពី​ខ្ញុំ​អនុវត្ត​តាម ការ​ណែនាំ​របស់​លោកគ្រូ​ពេទ្យ​ប៉ុណ្ណោះ ។​
គ្រូពេទ្យ៖ អឹ​ចឹ​ង​មាន​ន័យ​ថា អ្នក​ជក់បារី​ក្រោយ​អាហារ​បាន​ត្រឹមត្រូវ តាម​ទាំង​៣​ពេល​នោះ ពិតមែន​ទេ?
ពូ​សំ៖ អត់​ទេ ! គឺ​ខ្ញុំ​ផ្លាស់​ប្តូ​ទទួលទាន​អាហារ មួយ​ថ្ងៃ​២០​ពេល ដើម្បី​អោយ​បាន​ជក់បារី ២០​ដើម​តាម​ដែរ ។​

យោបល់ចំពោះអត្ថបទនេះ