For Android device For iOS device

អ្នកបើកបរសុវត្តិភាព

មាន​បុរស​ម្នាក់​កំពុង​បើកបរ ស្រាប់តែ​ភ្នាក់ងារ​ប៉ូ​លី​សបាន​ប្រាប់​អោយ​គាត់​ឈប់ ដោយ​ចូ​ត​ចត​តាម​ចិញ្ចើមថ្នល់ ហើយ​បុរស​នោះ​បាន​រវៃ​កញ្ចក់​ចុះ រួច​និយាយ​ទៅ​កាន់​ប៉ូ​លី​ស​ថា តើ​មាន​បញ្ហា​អ្វី​លោក?
ប៉ូ​លី​សបាន​ឆ្លើយ​ថា គ្មាន​បញ្ហា​អ្វី​ទាំងអស់ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ឃ្លាំង​មើលទៅ​លើ​សុ​វត្តិភាព ក្នុង​ការ​បើកបរ​ប៉ុណ្ណោះ ខ្ញុំ​នឹង​អោយ​លោក ៣០០​ដុល្លា​ជា​រង្វាន់​សុ​វត្តិភាព​ក្នុង​ការ​បើកបរ សូម​អបអរ​លោក​ឈ្នះ​រង្វាន់ តើ​លោក​នឹង​យក​លុយ​ទាំងនោះ​ទៅ​ធ្វើ​អ្វី? គាត់​បាន​គិត​មួយ​ភ្លែត ហើយ​បាន​ឆើ្ល​យ​ថា ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​ទៅ​ទទួល​ប័ណ្ណបើកបរ​សិន រំពេច​នោះ​ស្ត្រី​ដែល​អង្គុយ​ខាងក្រោយ បាន​និយាយ​ទៅ​កាន់​ប៉ូ​លី​ស​ថា កុំ​ស្តាប់​គាត់​អី គាត់​គ្រាន់បើ​ណាស់​ពេល​ស្រវឹងស្រា​នោះ រំពេច​នោះ​មាន​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​ខាងក្រោយ ដែរ​បាន​និយាយ​ថា ខ្ញុំ​បាន​ប្រាប់​អ្នកឯង​ហើយ​ថា មិន​អាច​យក​ឡាន​ដែល​បាន​លួច​នេះ​ទៅ​ឆ្ងាយ​នោះ​ទេ ស្រាប់តែ​ពេល​នោះ​មាន​សម្លេង​គោះ​ចេញពី​គូទ​រថយន្ត និង​បាន​និយាយ​ថា តើ​យើង​ទៅ​ដល់​ព្រំដែន​ហើយ​ឬ​នៅ?

យោបល់ចំពោះអត្ថបទនេះ