មានគ្រប់រសជាតិ
ប្តីប្រពន្ឋ១គូ ទើបនឹងរៀបការហើយថ្មីៗ ដោយប្រពន្ឋមិនសូវប្រសព្វ ធ្វើម្ហូប ប៉ុន្តែដោយចង់យកចិត្តស្វាមី គាត់បានរៀបចំធ្វើម្ហូប ដែលទើបនឹងរៀនចេះតាមសៀវភៅធ្វើម្ហូបថ្មីៗ
ភរិយា៖ ត្រឡប់មកវិញហើយ ឬបងសម្លាញ់ !ថ្ងៃនេះអូនស្លម្ផូរគ្រឿង សាច់គោ ដែលបងចូលចិត្តនោះអី ! ទៅផ្លាស់ខោអាវទៅ អាលនឹងមកញ៉ាំបាយទាំងអស់គ្នា !
ភរិយាបន្ទន់សំឡេង ជំរុញស្ចាមី ព្រោះចង់បង្អួតស្នាដៃធ្វើម្ហូប ដែលទើបនឹងតែរៀនមក ។ក្រោយពីផ្លាស់ខោអាវរួចហើយ ស្វាមីក៏ត្រឡប់មកទទួលទានបាយ ។
ស្វាមី៖ សម្លម្ផូរគ្រឿង មែនទេអូនសម្លាញ់? ហ្អេ! មើលទៅគួរអោយចង់ទទួលទាន ដល់ហើយ !
ភរិយា៖ មែនហ្នឹងបង ! អូនខំប្រឹងធ្វើយ៉ាងណា អស់ពីចិត្តដើម្បីបងហ្នឹងណា សាកភ្លក្សមើលទៅ!
ស្វាមីដួសសម្លម្ផូរគ្រឿង ដាក់ចូលក្នុងមាត់ តែមិនទាន់ទាំងបាន ភ្លក្សរសជាតិស្រួលបួលផង ភរិយាក៏ហាមាត់និយាយឡើង៖
ភរិយា៖ យ៉ាងម៉េចដែរ លោកប្តី?
ស្វាមី៖ អឺ! អូនឯងពូកែផ្សំគ្រឿងគ្រាន់បើ មានគ្រប់រសជាតិតែម្តងហើយ
ភរិយា៖ ពិតមែនឬ? ដឹងអីទេបងឯងនេះ អូនអៀនដល់ហើយ !
ស្វាមី៖ មែនណា ! មានគ្រប់រសជាតិតែម្តង លើកលែងតែរសជាតិឆ្ងាញ់!
ភរិយា៖ អុញ!!!