For Android device For iOS device

កូន​ល្អ

មាន​លោកយាយ​ម្នាក់ កាលពី​ថ្មីៗ​នេះ​ភ្នែក​គាត់​ង​ងឹ​ក មើល​អ្វី​ស្ទើរ​លែង​ឃើញ​ទៅ​ហើយ គាត់​មានកូន​ប្រុស​៣​នាក់ ហើយ​ពួក​គេ​ម្នាក់ៗ ចង់​បង្ហាញ​ថា​រូបគេ​ជា​កូន​ល្អ​ជាងគេ ដូចនេះ​ពួក​គេ​ក៏​ខំ​រក​វិធី ផ្គាប់ផ្គន់​ម្តាយ​របស់​ខ្លួន ដោយ​ទិញ​ជា​អំណោយ សំរាប់​ថ្ងៃ​ខួបកំណើត ខាង​មុខ​នេះ៖
កូន​ទី ១ បាន​ទិញ​ផ្ទះ​វីឡា ដ៏​ធំ​ស្កឹមស្កៃ មាន​១០​បន្ទប់ ព្រមទាំង​សម្ភារៈ​ទំនើបៗ អោយ​ម្តាយ ដោយ​គិត​ថា​ម្តាយ​គេ​ពិតជា​ពេញចិត្ត ព្រោះ​មាន​តែ​រូបគេ​ទេ ដែល​មាន​ល​ទ្ឋ​ភាព​ទិញ​វីឡា​ដ៏​ធំ​នេះ​អោយ​ម្តាយ ។​
កូន​ទី ២ បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​ដ៏​ថ្មីស្រឡាង មួយ​អោយ​ម្តាយ ព្រមទាំង​ជួល​តៃកុង​ឡាន​ម្នាក់​ផង ដែរ​ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា គេ​នឹង​ទទួល​ការ​សរសើ​ថា​ជា​កូន​ល្អ​ជាងគេ ។​
ដោយឡែក​កូន​ទី ៣ គិត​ថា​គួរតែ​ទិញ​អ្វី ដែល​ល្អ​ជាង​បងៗ​របស់ ខ្លួន ដូច្នេះ​គេ​ក៏​សំរេចចិត្ត​ទិញ​សត្វ​សេក មួយ​ដែល​ត្រូវ​បាន​គេ​បង្ហាត់បង្រៀន​យ៉ាង​ជំនាញ អស់​រយៈពេល ១០​ឆ្នាំ ហើយ​ចេះ​និយាយ អាន​អក្សរ វា​ថែម​ទាំង​ចេះ​ចាំ​រាល់​ឃ្លា ដែល​មាន​ក្នុង​គម្ពី​ធម៌​ទាំងមូល​ផង​ដែ ។​ដោយ​គេ​គិត​ថា ម្តាយ​គេ​ពិតជា​បាត់​អផ្សុក ព្រមទាំង​ពេញចិត្ត​សត្វ​សេក​មួយ​នេះ ។​
ក្រោយ​ថ្ងៃ​ខួបកំណើត​លោកយាយ ក៏​ហៅ​កូន​ទាំង​បី មក ហើយ​និយាយ​ទៅ​កាន់​កូន​ទី ១ ថា​"កូន​ម្តាយ ផ្ទះ​ដែល​កូន​បាន​ទិញ ពិតជា​ស្អាត​មែន ប៉ុន្តែ​វា​ធំ​ពេក​សំរាប់​ម្តាយ គឺ​ម្តាយ​រស់នៅ​តែ​បន្ទប់ ១ វា​គ្រប់គ្រាន់​ហើយ ផ្ទះ​នេះ​វា​ធំ​ពេក ពិបាក​ណាស់​សំរាប់​ម្តាយ ក្នុង​ការ​ថែរក្សា ជូត​សំអាត​។ ម្តាយ​មិន​ត្រូវការ​ផ្ទះ​នេះ​ទេ ប៉ុន្តែ​ម្តាយ​អគុណ​កូន​ច្រើន​ហើយ​"។ បន្ទាប់​មក​គាត់ បាន​និយាយ​ទៅ​កាន់​កូន​ទី ២​"កូន​ម្តាយ ឡាន​កូន​ទិញ​មក វា​ស្អាត​មែន ហើយ​ថែម​ទាំង​មាន​ឩ​បក​រណ៍​អ្វីៗ សព្វបែបយ៉ាង និង​ទំនើប ប៉ុន្តែ​ម៉ែ​មិន​ចេះ បើកឡាន​ទេ ហើយ​ក៏​មិន​ចូល​ចិត្ត​មាន​តៃ​កុន​ឡាន​ដែរ អ​ញ្ចឹ​ង​កូន​យក​ឡាន​នេះ​អោយ​អ្នកលក់​វិញ​ទៅ​"។ ចុង​ក្រោយ​គាត់​និយាយ​ទៅ​កាន់​កូន​ទី ៣​"កូនពៅ ម្តាយ​អរគុណ​កូន​ខ្លាំង​ណាស់ សំរាប់​កាដូរ​ដែល​កូន​អោយ​ម៉ែ ម៉ែ​ពេញចិត្ត​ណាស់ មាន់​នេះ​វា​តូច​មែន តែ​មាន​រសជាតិ​ឆ្ងាញ់!"៕

យោបល់ចំពោះអត្ថបទនេះ