For Android device For iOS device

ប្អូន​បងធំ

ក្មេង​ពាល​ម្នាក់ បាន​រត់​យ៉ាង​ត្រហេបត្រហប ទាំង​មុខមាត់​មាន​ស្នាម​ជាំ សំដៅ​មក​រក​បងធំ របស់​គេ​អោយ​ជួយ ។​
ក្មេង​ពាល៖"បងធំៗ ជួយ​ខ្ញុំ​ផង! អា​ម្នាក់​នោះ​វៃ​ខ្ញុំ"។​
បងធំ៖"អាណា! អាណា​ម្នាក់ ហ៊ាន​វៃ​ឯង ។​អើ​ចាំ​អញ​ទៅ​ប្រដៅ​វា​ម្តង​មើល​"។​
ក្មេង​ពាល លឺ​បងធំ​និយាយ​ដូច្នោះ ក៏​នាំ​បងធំ និង​បក្សពួក​២-៣​នាក់​ទៀត សំដៅ​ទៅ​រក​អ្នក​បង្ករ​រឿង ។​លុះដល់​កន្លែង កើតហេតុ ក៏​ជួប​អា​ម្នាក់​នោះ ក្នុង​ចំណោម​មហាជន​ជា​ច្រើន ។​
បងធំ​ស្រែក៖"មើល​ប្អូន ! អាណា​ហ៊ាន​វៃ​ឯង វា​ហ៊ាន​ដក​ពុកមាត់​ខ្លា​ផង​ឬ?"
ក្មេង​ពាល៖"នោះ​បងធំ ! អា​ម្នាក់​នោះ​វ៉ៃ​ខ្ញុំ!"(ក្មេង​ពាល ចង្អុល​ទៅ​បុរស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន )​។​
បងធំ​ឃើញ​អា​ម្នាក់​នោះ នៅ​ស្ងៀម​មិន​មាត់ករ រកកល​ចង់​ត្រឡប់​មក​វិញ​។​
ក្មេង​ពាល​ឆ្ងល់៖"យ៉ាងម៉េច​បងធំ ! ម្តេច​មិន​ប្រដៅ​វា​អោយ​ស្គាល់​ដៃ​បងធំ​ម្តង​ទៅ?"
បងធំ​រេរាៗ រួច​អោន​ខ្សឹប​ប្រាប់​អាប្អូន៖"អា​ម្នាក់​ហ្នឹង ធ្លាប់​វៃ​អញ​ម្តង​ដែរ!"។

យោបល់ចំពោះអត្ថបទនេះ