For Android device For iOS device

ពុ​ទ្ឋោ! ក ធំ​ដល់​ម្លឹ​ង?

នៅ​ក្នុង​ថ្នាក់​បង្រៀន​ក្មេងៗ​មួយ អ្នកគ្រូ​បាន​បង្រៀន​សិស្ស​នូវ​អក្សរ ក ដោយ​អោយ​សិស្ស​សរសេរ ព្រមទាំង​អាន​តាម គ្រប់ៗ​គ្នា
លុះ​ស្អែក​ឡើង អ្នកគ្រូ​បាន​សរសេរ​អក្សរ ក យ៉ាង​ធំ​នៅ​លើ​ក្តា​ខៀន រួច​ចាប់ផ្តើម​សួរ​សិស្ស​
អ្នកគ្រូ៖ កូនៗ​ដឹង​ទេ អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្សរ​អ្វី?
នៅ​ពេល​នោះ សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ ស្ងាត់​មាត់​គ្រប់ៗ​គ្នា អ្នកគ្រូ​ប្រែ​ទឹកមុខ​យ៉ាង​ម៉ាំ ហើយ​ចង្អុល​ទៅ​សិស្ស​ម្នាក់ អោយ​ក្រោកឈរ​ឡើង ហើយ​គាត់​ចង្អុល​ទៅ​លើ​អក្សរ នៅ​លើ​ក្តា​ខៀន​
អ្នកគ្រូ៖ ច្រូច តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្ស​អ្វី?
ច្រូច៖ ច្រូច​ធ្វើ​ភ្នែក​ឡី​ង​ឡ៉​ង់
អ្នកគ្រូ៖ អ្នកគ្រូ​រឹតតែ​ខឹង ខ្លាំង​ឡើង ព្រោះ​គាត់​យល់​ថា​អក្សរ​នេះ គាត់​ទើបតែ​បង្រៀន​ពី​ម្សិលមិញ ប៉ុន្តែ​គ្មាន​សិស្ស​ណា​ម្នាក់​ឆ្លើយ​រួច​សោះ
គាត់​ក៏​សួរ​ទៅ សិស្ស​ម្នាក់​ទៀត ដែល​គាត់​យល់​ថា ជា​សិស្ស​ដែល​ឆ្លាត​ជាងគេ នៅ​ក្នុង​ថ្នាក់រៀន​
អ្នកគ្រូ៖ ប្រុ​ញ តើ​អក្សរ​ដែល​អ្នកគ្រូ សរសេរ​នៅ​លើ​ក្តា​ខៀន​ជា​អក្ស​អ្វី?
ប្រុ​ញ៖ ប្រុ​ញ​ឈ​ទ្រឹង រួច​ធ្វើ​ភ្នែក​ឡី​ង​ឡ៉​ង់ ដូច​ច្រូច​ដែរ​
អ្នកគ្រូ៖ ឃើញ​ដូច្នេះ គាត់​ក៏​ប្រាប់​ទៅ​សិស្ស​ថា កូនៗ​មិន​ចាំ​ទេ នេះ​គឺជា​អក្សរ ក ដែល​អ្នកគ្រូ បាន​បង្រៀន​ពី​ម្សិលមិញ​ណា!
ប្រុ​ញ៖ ប្រុ​ញ​បើកភ្នែក​ធំៗ ហើយ​ឩ​ទាន​ថា​៖ ពុ​ទ្ឋោ ក អី​ក៏​ធំ​ដល់​ម្លឹ​ង! អញ​បែក​ឯង​តែ​មួយ​យប់​សោះ ឯង​ធំ​ដល់​ម្លឹ​ង!
អ្នកគ្រូ៖ !!!

យោបល់ចំពោះអត្ថបទនេះ