For Android device For iOS device

កែខ្លួន​ទាន់​ពេល

លោក​ប្រធាន​ក្រុមហ៊ុន​ម្នាក់ កំពុង​ដេក​លក់​ស្កប់ស្កល់ តែ​នៅ​សុខៗ​ក៏​មមើ​និយាយ​ចេញ​មក​ខ្លាំងៗ ម្នាក់ឯង​ឡើង​ថា៖
លោក​ប្រធាន៖ អូន​នៅ​ក្មេង ហើយ​ស្អាត​ខ្លាំង​ណាស់ ... បង​ស្រឡាញ់​អូន! អូន​គឺ​ជីវិតរ​បស់បង ... បង​នឹង​លែង​មី​ប្រ​ព​ន្ឋ មុខ​កញ្ចាស់រ​បស់បង​នោះ​ចេញ ដើម្បី​មក​រួមរស់​ជាមួយ​អូន​វិញ ។​
ភ្លាមៗ​នៅ​ពេល​លោក​ប្រធាន ភ្ញាក់​ដឹងខ្លួន​ឡើង​មក ឃើញ​ប្រ​ព​ន្ឋ​កំពុង​ងើប​អង្គុយ​សម្លឹង មក​កាន់​លោក​ស្ទើរ​ចង់ស៊ី​សាច់​ហ៊ុត​ឈាម ...​។ ដោយ​ដឹង​ច្បាស់​ថា ខ្លួន​ប្រហែល​មមើ​និយាយ​រឿង​រាវ កាលពី​ថ្ងៃ ហើយ​ខ្លាច​ប្រ​ព​ន្ឋ​ប្រើ អំពើ​ហឹ​ង្សា គាត់​ក៏​ធ្វើ​ពុត​ជា​ដេក​លក់​ទៅ​វិញ ។​
មួយ​សន្ទះ​ក៏​ធ្វើ​ជាម​មើ និយាយ​ចេញ​មក​ម្តងទៀត​
លោក​ប្រធាន៖ ហ៊ឹះ! អូន​ឯង​កុំ​ចង់​មក​ពង្វក់​បងអោ​យ​សោះ! យ៉ាងណា​ក៏​បង មិន​ក្បត់​ប្រ​ព​ន្ឋ​ចាស់ របស់​បង​ដាច់ខាត ។​
ប្រ​ព​ន្ឋ​លឺ​ដូច្នេះ​ញញឹម និយាយ​រអ៊ូ​តែ​ម្នាក់ឯង​ឡើង៖
ប្រ​ព​ន្ឋ៖ ល្អ​ចេះ​កែខ្លួន​ទាន់ កុំ​អី​ច្បាស់ ជា​រឿង​ធំ​មិន​ខាន !

យោបល់ចំពោះអត្ថបទនេះ