អត់សេវា
តាចាស់ម្នាក់នៅជនបទ ក្រោយពីប្រមូលផលស្រូវហើយ គាត់មានលុយមួយចំនួន ហើយគាត់នឹកចង់អោយអ្នកស្រុកឃើញថាគាត់ កាលីពជាងគេទើបមកទិញទូរស័ព្ទនៅភ្នំពេញ ។ ពេលមកដល់មុខហាង លក់ទូរស័ព្ទមួយ គាត់ឈររេរា ...ទើបអ្នលក់សួរ៖
អ្នកលក់៖ លោកតា! ត្រូវការទិញទូរស័ព្ទឬ?
លោកតា៖ ហ្អើ ! មីនាង ចង់ទិញទូរស័ព្ទមួយនឹងគេដែរ
ក្រោយពីទិញបានទូរស័ព្ទហើយ លោកតាក៏បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលទៅដល់ផ្ទះ គាត់់បានត្រឡោតខឹង និងអ្នកលក់ទូរស័ព្ទជាខ្លាំង ព្រោះគិតថា អ្នកលក់បានលក់ទូរស័ព្ទខូចអោយគាត់ ។ គាត់ក៏យកទូរស័ព្ទទៅដូរអ្នកលក់វិញ ។ អ្នកលលក់ពិនិត្យមើលទូរស័ព្ទមួយសន្ទះ ទើបនិយាយ៖
អ្នកលក់៖ ទូរស័ព្ទ អត់ខូតទេ មកពីតាមិនទាន់ទិញស៊ីម (SIM) ដាក់ទើបមិនលឺ ។
លោកតា៖ អូ!អឹចឹងទេ?...
អ្នកលក់បានដាក់បញ្ចូលស៊ីម (SIM) ក្នុងទូរស័ព្ទរួចរាល់ គាត់ក៏ត្រឡប់ទៅផ្ទះវិញ ។ប៉ុន្តែទូរស័ព្ទនៅតែប្រើការមិនកើតដដែល ទើបគាត់ប្រញាប់មកជួបអ្នកលក់ម្តងទៀត ។ ពេលនោះ អ្នកលក់ពិនិត្យមើលទូរស័ព្ទគាត់ពុំឃើញមានបញ្ហាអ្វីសោះ ប្រើបានធម្មតា ទើបសួរតា៖
អ្នកលក់៖ ចុះផ្ទះតានៅម្តុំណាដែរ?
លោកតា៖ នៅឯជើងភ្នំដាច់ស្រយាលឯណោះ គ្មានអ្នកណាមានទូរស័ព្ទប្រើដូចខ្ញុំទេ
អ្នកលក់៖ អូ! អឹចឹងកន្លែងនោះ គ្មានសេវាទេ ។
ភ្លាមនោះតាខឹងយ៉ាងខ្លាំង ក៏និយាយឡូងៗថា៖
លោកតា៖ បើដឹងអឹចឹងហើយ ម៉េចមិនលក់សេវាអោយខ្ញុំតែម្តងទៅ ចាំបាច់អោយចុះឡើង ២-៣ដង ខាតពេល ហើយអស់សាហ៊ុយទរទេៗ ។
អ្នកលក់៖ ???