For Android device For iOS device

កសិករ​ពោះម៉ាយ

មាន​កសិករ​ម្នាក់ ​នៅពោះម៉ាយ តែម្នាក់ឯង​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ តាំងពី​ប្រ​ព​ន្ឋ​របស់​គាត់ ស្លាប់​ទៅ ។ ថ្មីៗ​នេះ​មាន​មេអណ្តើក​ម្នាក់ បាន​ណែនាំ​ស្ត្រី​អាយុ​ប្រហែល ៣៣-៣៤​ឆ្នាំ​ម្នាក់ អោយ​រៀប​ការ ជាមួយ​គាត់ នៅ​យប់​ផ្សំ​ដំណេក កសិករ​ចំណាស់​មើល​មុខ​ប្រ​ព​ន្ឋ​រួច​សួរ​ថា តែឯង​អាយុ​ប៉ុន្មាន​អោយ​ប្រាកដ?
ដំបូង​ឡើយ​ប្រ​ព​ន្ឋ​មិន​ព្រម​ប្រាប់​ទេ ក្រោយមក​ក៏​ដាច់​ចិត្ត​ប្រាប់ ពីព្រោះ​ប្តី​នៅ​តែ​ទ​ទួ​ច​សួរ​ខ្លាំង​ពេក
ប្រ​ព​ន្ឋ៖ តាម​ពិត​ខ្ញុំ​អាយុ ៤៥​ឆ្នាំ​ហើយ ។
ចំពោះ​ចម្លើយ​នេះ នៅ​មិន​បាន​ធ្វើ​អោយ​ប្តី​ជឿ​ឡើយ គាត់​ក៏​សួរ ម្តងទៀត​ថា​
ប្តី៖ យើង​ជា ប្តី​ប្រ​ព​ន្ឋ​ទៅ​ហើយ​ចាំបាច់​អី លាក់លៀម​ស្អី​ទៀត​នោះ ប្រាប់​អោយ​ត្រង់​មក​
ប្រ​ព​ន្ឋ៖ អ​ញ្ចឹ​ង​ខ្ញុំ​ប្រាប់​ការ​ពិត​ទៅ​ចុះ​ខ្ញុំ​មាន​អាយុ ៥០​ឆ្នាំ​ហើយ​។​
តែ​ចម្លើយ នេះ​នៅ​តែ​ធ្វើ​អោយ​ប្តី​មិន​ជឿ តែ​គាត់​លែង​សួរ​ទៀត​ហើយ ព្រោះ​ខ្លាច​ប្រ​ព​ន្ឋ​អន់ចិត្ត ។ គាត់​ក៏​ដើរ​ចេញ​ទៅ ភ្លាម​នោះ​ប្រ​ព​ន្ឋ​របស់​គាត់​ក៏​សួរ​គាត់​ថា
ប្រ​ព​ន្ឋ៖ ឯង​ទៅ​ណា?
ប្តី៖ ទៅ​ផ្ទះបាយ​គ្រប​ក្រឡ​អំបិល​អោយ​ជិត ព្រោះ​ខ្លាច​កណ្តុរ​ចូល​ស៊ី ប្រ​ព​ន្ឋ​របស់​គាត់ ក៏​សើច​ហើយ​និយាយ​ចំអក​ថា
ប្រ​ព​ន្ឋ៖ តាំងពី​ខ្ញុំ​កើតមក​រហូត​ដល់​អាយុ ៦៧​ឆ្នាំ​ហើយ មិន​ដែល​លឺ​ថា កណ្តុរ​វា​ចេះ​ស៊ី​អំបិល​ឡើយ ៕

យោបល់ចំពោះអត្ថបទនេះ