For Android device For iOS device

ធ្លាប់​ទទួល

ប្រ​ព​ន្ឋ​លោក​ធំ​ម្នាក់ ពេល​ប្តី​ស្លាប់​ទៅ​ទិញ​ក្រដាស​មាស ក្រដាសប្រាក់​មក​ស៊ក​ក្នុង​ស្រោមសំបុត្រ ហើយ​ដុត​សែន​អោយ​ប្តី ។ កូនប្រុស​ឃើញ​ម្តាយ​ធ្វើ​ដូច្នេះ​រាល់ថ្ងៃ ក៏​ដាច់​ចិត្ត​សួរ៖
កូនប្រុស៖ ម៉ាក់ ! ខ្ញុំ​ឃើញ​គេ​ដុត​ក្រដាស​មាស ក្រដាសប្រាក់​ដោយ​ផ្ទាល់ ពេល​សែន​អ្នក​ចែក​ឋាន​ម្តងៗ ហេតុ​ម្តេច​ម៉ាក់​ចាំបាច់​ស៊ក​ក្រដាស​មាស ក្រដាសប្រាក់​ចូល​ស្រោមសំបុត្រ​សិន ទើប​ដុត​តាម​ក្រោយ?
ម្តាយ៖ (និយាយ​ទាំង​រលីងរលោង​ទឹកភ្នែក) កាល​នៅ​រស់​ប៉ា​កូន តែង​ទទួល​បាន​មាសប្រាក់​តាម​របៀប​ហ្នឹង​រហូត​ដល់​ញៀន ហេតុនេះ​ម៉ាក់​ត្រូវ​សែន​គាត់ តាម​របៀប​ហ្នឹង​កុំអោយ​ជម្ងឺ​ញៀន មាសប្រាក់​ធ្វើទុក្ខ​គាត់​ខ្លាំង​ពេក ៕

យោបល់ចំពោះអត្ថបទនេះ