ដូរមុខសង្សារាល់ព្រឹក
លោក វីល្លៀម បានទៅឥណ្ឌា ២-៣ខែ ធ្វើអោយពុកមាត់ ពុកចង្ការរបស់គាត់ដុះវែង ។ បន្ទាប់មក គាត់បានត្រឡប់មកអង់គ្លេសវិញ ហើយគាត់និងប្រពន្ឋកាត់ទៅកម្សាន្ត និងឈប់សម្រាកនៅក្នុងសណ្ឋាគារមួយ ក្បែរមាត់សមុទ្រ ។
នា១ថ្ងៃក្រោយមក ប្រពន្ឋគាត់និយាយទៅកាន់គាត់ថា"អូនមិនចូលចិត្តពុកចង្ការបងឯងទេ"។ គាត់បានកោរពុកចង្ការ ចេញយ៉ាងស្អាត ប៉ុន្តែគាត់មិនបានកោរពុកមាត់ចេញទេ ។
នៅព្រឹកថ្ងៃបន្ទាប់ គាត់និយាយប្រាប់ខ្លួនឯងថា"ឥឡូវនេះ ខ្ញុំស្អប់ពុកមាត់ខ្លួនឯងហើយ"។ គាត់ក៏បានកោរវាចេញដែរ ។
បន្ទាប់មក គាត់ និងប្រពន្ឋគាត់បានចុះទៅជាន់ក្រោម ដើម្បីស្រស់ស្រូបអាហារពេលព្រឹក ហើយមនុស្សទាំងអស់ នៅអង្គុយតុផ្សេងៗទៀត ចោលភ្នែកសម្លឹងមើលពួកគាត់ និងចាប់ផ្តើមនិយាយខ្សឹបខ្សៀវប្រាប់គ្នាទៅវិញទៅមក ។អ្នករាល់គ្នានិយាយថា"ស្ត្រីនោះ តែងមកញ៉ាំអាហារ ពេលព្រឹកជាមួយបុរសប្លែកមុខរៀងរាល់ព្រឹក"៕