For Android device For iOS device

ពរ​ថ្ងៃកំណើត

មាន​ព្រះសង្ឃ​មួយ​អង្គ ទើប​បូស​ថ្មីៗ រួច​ក៏​បាន​ត្រាច់ចរ ចេញ​បិណ្ឌបាត ទៅ​កាន់​ភូមិ​មួយ ។​ព្រឹក​ថ្ងៃមួយ​ជា​ថ្ងៃ​ខួបកំណើត​របស់ អ៊ុំ​ឆាយ ដូច្នេះ​គាត់​បាន​ត្រៀម​ម្ហូបម្ហា និង​ផ្លែ​ឈើ​មួយ​ចំនួន​ដើម្បី ទុកដាក់​បាត​ព្រះសង្ឃ ។ លុះ​ពេល​ព្រះសង្ឃ​និមន្ត​មក​ដល់​ផ្ទះ គាត់​ក៏​បាន​យក​ទេយ្យទាន ទាំងនោះ​ដាក់​បាត​រួច​ប្រាប់​លោក​ថា "ថ្ងៃនេះ​ជា​ថ្ងៃកំណើត ខ្ញុំ​កុ​ណា សូម​អោយ​តេជគុណ​សូត្រធម៌ ផ្តល់​ពរ​អោយ​បាន​ច្រើន ដើម្បី​អោយ​បាន​សម្រេច​គ្រប់​បំណងប្រាថ្នា ។ ព្រះសង្ឃ​បួស​ថ្មីៗ ពេល​លឺ​ដូច្នោះ មានការ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អាត្មាអញ​ទើប​បួស​ថ្មី ចេះ​ធម៌​ពី​ណា​មក មើល​បាលី​មិន​ទាន់​ដាច់​មួយ​តួ​ផង​ហ្នឹង រួច​ឈរ​ស្មឹង​ស្មា​ធ មួយ​សន្ទះ​ក៏​សម្រេចចិត្ត​ថា៖ ណ្ហើយចុះ! ទៅ​ស្អី​ទៅ​ចុះ​ដល់​ដំណាក់កាល​នេះ ហើយ​រួច​ក៏​មាន​សង្ឃ​ដិ​ការ​ថា ញោមៗ​ចាំ​ទទួល​ពរ​ថ្ងៃកំណើត​ណា​"Happy Birthday to you"Happy ...to you"សាធុ សាធុ !​ប្រពៃ​ណាស់​ញោម ... ៕

យោបល់ចំពោះអត្ថបទនេះ