For Android device For iOS device

ត្រជាក់​និង​ក្តៅ

មាន​បុរស​ពីរ​នាក់​ជា​មិត្តភក្តិ និង​គ្នា ម្នាក់​ឈ្មោះ​សុខ និង​ម្នាក់​ទៀត​ឈ្មោះ​ប្រុ​ញ ។ បុរស​ទាំង​២​ស្រឡាញ់​នឹង​រាប់អាន​គ្នា ណាស់​តាំងពី​វ័យ​កុមារ​មក​ម្ល៉េះ ។​
សុខ៖ ជា​មនុស្ស​ឩ​ស្សា​ហ៍​ព្យាយាម និង​ប្រឹងប្រែង​សិក្សា​
ប្រុ​ញ ៖ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្រី និង​ដើរ​លេង​ច្រើន​
បន្ទាប់​ពី​ឆ្លងកាត់​រឿង​រាវ​ក្នុង ជីវិត​ដ៏​ច្រើន បុរស​ទាំង​២​ក៏​បាន​ស្លាប់ ដោយហេតុ​ការណ៍​មិន​គួរ​អោយ​ជឿ និង​នឹក​ស្មាន​មិន​ដល់
ប្រុ​ញ​ស្លាប់​ដោយសារ​ត្រជាក់ ចំណែក​សុខ​ស្លាប់​ដោយសារ​ក្តៅ​ពេក​
បុរស​ទាំង​២​បាន​ជួប​គ្នា​នៅ​ឋាននរក ប្រុ​ញ​បាន​សួរ​ទៅ​សុខ​ថា​"អា​សុខ ហេតុ​អី​បាន​ឯង​ស្លាប់" សុខ​ឆ្លើយ៖ "អញ​ស្លាប់ ព្រោះ​អញ​ក្តៅចិត្ត​ខ្លាំង​ពេក ឯង​ដឹង​ទេ​អា​ប្រុ​ញ ប្រ​ព​ន្ឋ​របស់​អញ​វា​មាន​សាហា​យ ប៉ុន្តែ​អញ​រក​វា​មិនឃើញ​សោះ ថា​តើ​អាណា​មួយ​ជា​សាហា​យ​របស់​វា ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អញ​ចាំ​ឃ្លាំមើល និង​រក​មើល​គ្រប់​ទីកន្លែង គ្រប់​កៀនកោះ​ទាំងអស់ នៅ​តែ​រក​មិនឃើញ អញ​ក្តៅចិត្ត​ខ្លាំង​ពេក ក៏​គាំងបេះដូង​ស្លាប់​ទៅ​"
ប្រុ​ញ​ក៏​ឆ្លើយ​តប​ទៅ​វិញ​ដោយ​មិន​បាន​គិត​"ចុះ​ហេតុ​អ្វី​ឯង​មិន​បើក​មើល​ក្នុង​ទូរ​ទឹកកក​ទៅ?"
សុខ សួរ​ប្រុ​ញ​ដោយ​អន្ទះសា​រថា​"យ៉ាងម៉េច​បានជា​ឯង​ដឹង?"
ប្រុ​ញ​ឆ្លើយ​យ៉ាង​រហ័ស​"ភ្លើ​ណាស់ ភ្លើ​ណាស់​អា​សុខ អញ​ខ្លាច​ឯង​ឃើញ ទើប​អញ​ចូល​ពួន​ក្នុង​ទូទឹកកក ដោយសារ​ត្រជាក់​ខ្លាំង​ពេក​អញ​ក៏​គាត់​ទៅ ប្រសិនបើ​ឯង​បើក​ទូ​ទឹក​ក អញ​នឹង​ឯង​ប្រហែលជា​មិន​ងាប់​ទេ​វ៉ើ​យ​
សុខ៖!!!

យោបល់ចំពោះអត្ថបទនេះ