យមរាជ
មានបុរសបីនាក់បានស្លាប់ដោយគ្រោះថ្នាក់ចៃដន្យមួយ ។អ្នកទី១ ជាអ្នករើសរំរាម អ្នកទី២ ជាកម្មករ និងអ្នកទីបីជាមេធាវី ។ក្រោយពេលស្លាប់អ្នកទាំងបី មានបំណងចង់ឡើងឋានសួគ៌ ដូច្នេះ យមរាជតំរូវអោយអ្នកទាំងនោះឆ្លើយសំណួរ ម្តងម្នាក់ ។ ប្រសិនបើអ្នកទាំងបីឆ្លើយត្រូវសំនួរ ពួកគេអាចឡើងឋានសួគ៌បាន តែយមរាជតំរូវអោយមើលខ្សែភាពយន្តជាមុន លុះដល់ពេលមើលខ្សែភាពយន្តចប់ យមរាជចាប់ផ្តើមសួរទៅកាន់បុរសទីមួយមុនគេ
យមរាជ៖ តើកប៉ាល់ដែលបានបុកផ្ទាំងទឹកកកនៅកណ្តាលសមុទ្រអាត្លង៉ទិចមានឈ្មោះអ្វី?
បុរសទី១៖ជាអ្នកបោសសំរាមឆ្លើយយ៉ាងលឿងថា"កប៉ាល់ Titanic"
យមរាជ៖"ត្រឹមត្រូវ!"យមរាជបានសរសើរ ហើយក៏បានអនុញ្ញាតិអោយបុរសទី១នោះ ឡើងឋានសួគ៌ ។
បន្ទាប់មកដល់វេនបុរសទី២ ដែលជាកម្មករ
យមរាជ៖ តើក្នុងឩប្បត្តិហេតុនោះ បណ្តាលអោយមនុស្សស្លាប់អស់ប៉ុន្មាននាក់?
បុរសទី២៖ ជាកម្មករ ឆ្លើយតបទៅវិញថា"ជាង ១៥០០នាក់"
យមរាជ៖"ត្រឹមត្រូវ!"យមរាជបានស្រែកសរសើរទៀត ហើយក៏បានអនុញ្ញាតិអោយបុរសនោះ ឡើងឋានសួគ៌ទៀត ។
មកដល់វេនបុរសទី៣ យមរាជចាប់ផ្តើមគិតថា សំណួររបស់អញហាក់ដូចជា ងាយៗពេក មួយសន្ទះក្រោយមក យមរាជក៏នឹកឃើញនូវសំនួរសំរាប់បុរសទី៣ ដែលជាមេធាវី
យមរាជ៖ អ្នកដែលស្លាប់ក្នុងហេតុការណ៍នោះ មានឈ្មោះអ្វីខ្លះ?"
មេធាវី៖ !!!