ខ្មោចបីឈរជុំនុំគ្នា
នៅយប់មួយ ម៉ោងប្រមាណ១២យប់ មានខ្មោច៣នាក់ គេបានជួបពិភាក្សាគ្នា ។
ខ្មោចនៅខាងឆ្វេង៖ នែ! អាខ្មោចដែលឈរនៅខាងស្តាំ តើឯងស្លាប់ដោយសារអ្វី?
ខ្មោចនៅខាងស្តាំ៖ យើងវេទនាណាស់ គឺយើងស្លាប់ដោយសារគេប្លន់ គឺគេបាញ់គ្នាចំនួន៣គ្រាប់ ត្រង់ក្បាល ដើមទ្រូង និងជើង ដូច្នេះហើយ ទើបឥឡូវយើងពុំអាចដើរ ទៅរកស្រីញីឯណាបាន ។ រួចចុះឯងស្លាប់ដោយសារអ្វីដែរ?
ខ្មោចនៅខាងឆ្វេង៖ យើងក៏មិនខុសពីឯងដែរ គឺយើងស្លាប់ដោយសារឡានបុក
បន្ទាប់ពីខ្មោចទាំងពីរឆ្លើយប្រាប់គ្នារួចហើយ គេក៏សួរទៅខ្មោចដែលឈរនៅកណ្តាលវិញ៖ ចុះឯងស្លាប់ដោយសារអ្វីដែរ?
ពេលលឺដូចនេះ អ្នកដែលឈរនៅកណ្តាលក៏ស្រែកយំហូរ ឃើញដូចនោះ ខ្មោចដែលឈរនៅកណ្តាលក៏ស្រែកយំហូរ
ឃើញដូចនោះ ខ្មោចដែលឈរនៅសងខាងនឹកគិតថា ប្រហែលជាវាកំសត់ជាងខ្លួនទៀតមើលទៅ ហើយក៏ប្រាប់ទៅទៀតថា៖ ឯងកុំយំអី ប្រាប់គ្នាមកចាំគ្នាជួយរំលែកទុក្ខឯង
ពេលលឺហើយអ្នកដែលឈរនៅ កណ្តាលឆ្លើយទាំងញ័រមាត់ថា៖ ខ្ញុំអត់មានស្លាប់ដោយសារអីទេ! ហើយខ្ញុំពុំទាន់ ស្លាប់ដែរ ពេលនេះគឺខ្ញុំមកបត់ជើងធំតែប៉ុណ្ណោះ ៕