For Android device For iOS device

ស្មាន​ខុស

បុរស​កុ​ល​សម្ព័​ន្ឋ​ម្នាក់ កាន់​ដែក​មួយ​ដើម​ដែល​ចុង​ម្ខាង​ដុត​ភ្លើង ឡើង​ក្រហម​រងាល ។​ឃើញ​ដូច្នេះ អ្នកដំណើរ​ម្នាក់​ដើរ​ឆ្លងកាត់​ទីនោះ និយាយ​ដាស់តឿន៖
អ្នកដំនើរ៖ នែរ! កាន់​អោយ​ស្រួលបួល​ប្រយ័ត្ន​រលាក​ខ្លួនឯង ។​
បុរស​កុ​ល​សម្ព័​ន្ឋ៖ អូ! សំរាប់​ខ្ញុំ មិនបាច់​ព្រួយ​ទេ ។ បើ​លោក​មាន ៥០​ដុល្លា​អោយ​ខ្ញុំ ខ្ញុំ​នឹង​លិ​ទ្ឋ​វា​អោយ​មើល​
អ្នកដំនើរ៖ មែនឬ?
បុរស​កុ​ល​សម្ព័​ន្ឋ៖ ចុះ​ខ្ញុំ​មាន​ដែល​កុហក​អ្នក​ណា?
ដោយ​ចង់​ឃើញ​នូវ​ការ​សម្តែង​រប​ស់បុរ​សកុល​សម្ព័​ន្ឋ អ្នកដំនើរ​ម្នាក់​ក៏​លូក​យក​ក្រដាស ៥០​ដុល្លា ហុច​អោយ​ភ្លាម ។ ដឹង​អី​បុរស​កុ​ល​សម្ព័​ន្ឋ លូកដៃ​យក​លុយ​ពី​បុរស​អ្នកដំនើរ​នោះ រួច​យក​មក​លិ​ទ្ឋ បន្ទាប់​មក​យក​មក​ដាក់​ក្នុង ហោប៉ៅ​ធ្វើ​ព្រងើយ ធ្វើ​អោយ​បុរស​អ្នកដំនើរ បាន​ត្រឹមតែ​បើកភ្នែក​ធំៗ ដោយ​ស្តាយ​ប្រាក់ ៥០​ដុល្លា​របស់​គាត់ ព្រោះ​អម្បាញ់មិញ​លឺ​ថា​"លិ​ទ្ឋ​វា"គាត់​ស្មានថា​លិ​ទ្ឋ​ដែក​ដែល​កំពុង​ឆេះ​ក្រហម​រងាល មាន​ដឹង​អី​ថា​"លិ​ទ្ឋ​វា"គឺ​លិ​ទ្ឋ​ក្រដាស ៥០​ដុល្លារ ដែល​ហុច​អោយទៅ​វិញ ៕

យោបល់ចំពោះអត្ថបទនេះ