For Android device For iOS device

អ្នកគ្រូក្រមុំ

អ្នក​គ្រូ​ក្រមុំ​ម្នាក់​ទើប​តែ​ចេញ​បង្រៀន​នៅ​ឯ​សាលា​បឋម​សិក្សា​ជន បទ​មួយ។ អ្នក​គ្រូ​បង្រៀន​សិស្ស​ថ្នាក់ទី១។ ថ្ងៃ​នេះ​អ្នក​គ្រូ​បង្រៀន​សិស្ស​អំពី​ការ​ប្រកបអក្សរ។ អ្នក​គ្រូ​បាន​សួរ​ទៅ​សិស្ស​ថា​៖

អ្នក​គ្រូ៖ មើល​ប្អូនៗ​តើ ក ដាក់​ស្រៈ ា គេ​អាន​ថាម៉េច?
សុភី៖ ចា៎ស​អ្នកគ្រូ​អាន​ថា កា!
អ្នកគ្រូ៖ ត្រឹមត្រូវ! ចុះ ភ ដាក់​ស្រៈ ួ ដល់ យ គេ​អាន​ថាម៉េច?

ស្ងាត់ជ្រៀបគ្មាន នរណាម្នាក់​ចេះ​ប្រកប។ ពេល​នោះ​អ្នក​គ្រូ​ក្រឡេក​ទៅ​កៀន​ជញ្ជាំង​ឃើញ​សិស្ស ផ្លូចកំពុង​តែ​គេង។ អ្នក​គ្រូ​គោះ​តុ​រួច​សួរ៖
អ្នកគ្រូ៖ មើល​ផ្លូច! ភ ដាក់​ស្រៈ ួ ដល់ យ គេ​អាន​ថាម៉េច?
ផ្លូច៖ ខ្ញុំ​អត់​ចេះ​ផង!
អ្នកគ្រូ៖ ចាំស្ដាប់​អ្នកគ្រូ​ឧទាហរណ៍ណា! វាគឺ​ជា​របស់​មួយដែល​មាន​នៅ​ក្នុង​បន្ទប់​ប្អូន។ តើ​នៅ​ក្នុង​បន្ទប់​ប្អូន​មាន​អ្វី?
ផ្លូច៖ បាទ មានគ្រែ!
អ្នកគ្រូ៖ ចុះ​នៅ​លើ​គ្រែ​មានអ្វី?
ផ្លូច៖ នៅលើគ្រែមាន​ម៉ាក់!
អ្នកគ្រូ៖ ចុះ​នៅលើ​ម៉ាក់​មានអ្វី?
ផ្លូច៖ នៅ​លើ​ម៉ាក់​មាន​ប៉ា!

ម្ដង​នេះ​អ្នក​គ្រូ​ខឹង​ឡើង​ក្រហម​មុខ​។ អ្នក​គ្រូ​ស្រែក​សម្លុតផ្លូច៖
អ្នកគ្រូ៖ អាប្រកាច់! ចុះ​ភួយ​វា​នៅ​ឯ​ណា?
ផ្លួចឆ្លើយ​ដោយ​ញ័រមាត់​តតាត់៖"បា…បាទ…អ្នក…អ្នកគ្រួ…ភ…ភួ…ភួយ…នៅក្រោមគ្រែ!"

យោបល់ចំពោះអត្ថបទនេះ