សិស្សថ្មី
នេះជាថ្ងៃចូលរៀនដំបូងនៃសាលារៀនមួយ មានសិស្សជាច្រើនក្នុងថ្នាក់ រួមទាំងសិស្សថ្មីម្នាក់ឈ្មោះ ស៊ូហ្ស៊ូគី ដែលជាកូនរបស់អ្នកជំនួញជប៉ុនម្នាក់ រៀននៅថ្នាក់ទី ៨ ។ លោកគ្រូបាននិយាយ រំលឹកឡើងវិញនូវប្រវត្តិខ្លះៗ របស់អាមេរិក
លោកគ្រូ៖ តើនរណានិយាយថា "អោយសេរីភាពខ្ញុំ ឬអោយសេចក្តីស្លាប់មកខ្ញុំ?"
បន្ទាប់មកគាត់ សំឡឹងជុំវិញថ្នាក់ឃើញម្នាក់ៗនៅស្ងៀមស្ងាត់ លើកលែងតែ ស៊ូហ្ស៊ូគីទេ ដែលលើកដៃឡើង
ស៊ូហ្ស៊ូគី៖ Patrick Henry , 1775
លោកគ្រូ៖ ល្អណាស់! ចុះ តើនរណានិយាយថា"រដ្ឋាភិបាល របស់ប្រជាជន ត្រូវតាមប្រជាជន សំរាប់ប្រជាជន និងមិនអាចស្លាប់នៅលើផែនដី?"។នៅតែគ្មានអ្នកឆ្លើយដដែល លើកលែងតែស៊ូហ្ស៊ូគី
ស៊ូហ្ស៊ូគី៖ Abraham Lincoln, 1863
លោកគ្រូ៖ សំឡឹងជុំវិញ រួចនិយាយថា ពួកអ្នកទាំងអស់គ្នា គួរតែខ្មាសស៊ូហ្ស៊ូគី ដែលជាសិស្សថ្មី សំរាប់ប្រទេសយើង បានចេះប្រវត្តិវិទ្យាច្រើនជាង ពួកយើង ។
រំពេចនោះ គាត់បានលឺសំលេងខ្សឹបខ្លាំងៗថា"អាជប៉ុនចុចមាយ"
លោកគ្រូ៖ សម្លុត ហើយសួរថា អ្នកណានិយាយអញ្ចឹង !
សិស្សទាំងអស់ក្នុងថ្នាក់ ស្ងាត់ជ្រាប លើកលែងតែសិស្សម្នាក់បានងើបឡើង រួចឆ្លើយថា Lee Lacocca , 1982