For Android device For iOS device

តម្លៃ​បងធំៗ

មាន​លោកតា​ម្នាក់ គាត់​កំពុង​ដើរ​រក​ទិញ​សត្វ​ចិ​ញ្វឹ​ម ដើម្បី​កំដរ​ការ​អផ្សុក ក៏​ប្រទះ​ឃើញ​សត្វ​សេក ហើយ​ចាប់អារម្មណ៍​ចង់​ទិញ មក​ចិញ្ចឹម ដូច្នេះ​គាត់​ក៏​ចូល​ទៅ​សួរ​អ្នកលក់៖
លោកតា៖ ក្មួយ​តែ​សេក​មួយ​នេះ លក់​ថ្លៃ​ប៉ុន្មាន​ដែរ?
អ្នកលក់៖ បាទ! សេក​មួយ​នេះ​លក់​ថ្លៃ ២០០​ដុល្លា ។​
លោកតា៖ ម៉េច​ក៏​ថ្លៃ​ម្ល៉េះ​ក្មួយ !
អ្នកលក់៖ មិន​ថ្លៃ​ប៉ុន្មាន​ទេ លោកតា ! ព្រោះ​អា​មួយ​ហ្នឹង​វា​ចេះ​និយាយ​បី​ភាសា​ឯណោះ គឺ​ភាសា ខ្មែរ អង់គ្លេស ចិន​
លោកតា៖ អូ !​អឹ​ចឹ​ង​ទេ​
ដោយសារ​ឃើញ​ថ្លៃ​ពេក លោកតា​ក៏​មើល ហើយ​សួរ​បន្ត​
លោកតា៖ ចុះ​អា​មួយ​នេះ​វិញ ថ្លៃ​ប៉ុន្មាន​ដែរ?
អ្នកលក់៖ ៥០០​ដុល្លា
លោកតា៖ យី!​ដល់​ទៅ ៥០០​ដុល្លា? អា​មួយ​មុន​វា​ចេះ​បី​ភាសា ចុះ​អានេះ​វា​ចេះ​អ្វីខ្លះ បានជា​ថ្លៃ​យ៉ាងនេះ?
អ្នកលក់៖ បាទ! អា​មួយ​ថ្លៃ ៥០០​ដុល្លា​នេះ វា​ចេះ​បី​ភាសា​ហើយ វា​ថែម​ទាំង​ចេះ​កុំព្យូទ័រ Word, Excel ទៀត​ផង ។​
លោកតា៖ អូ! ចុះ​អា​មួយ​ខាង​ចុង​គេឯង​ណោះ​វិញ​ប៉ុន្មាន​ដែរ?
អ្នកលក់៖ ៨០០ ដុល្លា ។​
លោកតា៖ ចុះ​វា​ចះ​អី​ខ្លះ? បានជា​ថ្លៃ​ជាង​អា​ពីរ​មុន​នោះ​ទៀត
អ្នកលក់៖ ខ្ញុំ​ក៏​មិនដឹង​ថា វា​ចេះ​អ្វី​ដែរ ប៉ុន្តែ​ឃើញ​អា​ពីរ​នោះ ហៅ​វា​ថា​"បងធំ ៗ"

យោបល់ចំពោះអត្ថបទនេះ