គ្រាន់តែគម្រោងប៉ុណ្ណឹងទៅហើយ !
តាសំ និងតាសុខ បានអង្គុយផឹកស្រា នៅក្រោមដើមស្វាយមុខផ្ទះ ។ ពេលស្រវឹងរៀងៗខ្លួន ហើយតាសំ ក៏និយាយទៅកាន់តាសុខ
តាសំ៖ បើថ្ងៃណាមួយតាឯង ចាក់កន្ទុយលេខ ត្រូវរង្វាន់ធំបង្អស់ តើតាឯងយកលុយទៅធ្វើអ្វី ៕
តាសុខ៖ ខ្ញុំនឹងយកលុយទៅ ទិញដី១០ហិកតាទុក! ចុះបើតាឯងវិញ តើយកលុយទៅធ្វើអ្វីដែរ?
តាសំ៖ ខ្ញុំនឹងយកលុយទិញគោ ១០០ក្បាល ចិញ្ចឹម ។
តាសុខ៖ អូហ៍! គោដល់ទៅ ១០០ក្បាល យកទៅចិញ្ចឹមទុកកន្លែងណាអស់ទៅ បើច្រើនម្លឹងៗនោះ?
តាសំ៖ យកពួកវា ទៅចិញ្ចឹមលើដី ១០ហិកតារបស់តាឯងហ្នឹង ។
តាសុខ៖ អត់បានទេ បើគោវាអាចម៍ច្រើន នាំអោយប្រៃដីខ្ញុំអស់ ...។
តាសំ៖ អើ! ប្រៃអី ប្រៃទៅ មិនមែនដីម៉ែឳខ្ញុំឯណា ។
តាសុខ ,,, យើស! តាឯងនេះ ចំជាអត់ដឹងអីមែន ខ្ញុំនឹងប្រដៅតាឯងអោយដឹងដៃម្តង !
ក្រោយពីតាចាស់ទាំង២កើត ជម្លោះវាយតប់គ្នា អស់មួយសន្ទះ តាសំ ក៏ស្រែកឡើង
តាសំ៖ អូយ! បែកមុខខ្ញុំ អស់ហើយ ! មិនទាន់ទិញផង ត្រូវចាស់ដៃទៅហើយ ។
តាសុខ៖ អូយ! ខ្ញុំក៏ពកក្បាលអស់ដែរ !!