ស្ថានភាពស្លាប់របស់ប្រុស៣នាក់
ព្រលឹងបុរស៣នាក់បានឡើងឋានសួគ៌ទាំងអស់គ្នា កំពុងឈរខាងមុខខ្លោងទ្វារឋានសួគ៌ ។
ទេវតាយាមទ្វារចេញមកប្រាប់ពួកគេថា ឋានសួគ៌សល់កន្លែងទំនេរតែមួយកន្លែងប៉ុណ្ណោះ ហេតុនេះហេតុនេះព្រះឥន្ទចង់ជ្រាប់តើអ្នកទាំង3ស្លាប់ក្នុងស្ថានភាពបែបម៉េចដើម្បីព្រះអង្គសម្រេចជ្រើសរើសអ្នកណាស័ក្តិសមបានចូលទៅនៅកន្លែងទំនេរនោះ។
បុរសទី ១ រៀបរាប់៖
- ថ្ងៃមួយខ្ញុំបាទត្រឡប់ពីធ្វើការវិញឃើញប្រពន្ធកំពុងដេកលើគ្រែក្នុងស្ថានភាពទើបតែសប្បាយរួចថ្មីៗជាមួយសាហាយ។ ខ្ញុំក្តៅចិត្តណាស់ រុករកក្នុងផ្ទះតែមិនឃើញមានប្រុសណា លុះក្រលើកទៅយ៉ខាងក្រៅឃើញមានបាតដៃមួយកំពុងតែតោងជាប់គែមយ៉។ មិនបង្អង់យូរ ខ្ញុំបាទស្ទុះទៅយកពូថៅសំពងចំបាតដៃឳ្យអាប្រុសនោះស្រែកអូយធ្លាក់ភីងចុះដី រួចខ្ញុំបានទៅលើកទូទឹកកកបោះលើខ្លួនវាទៀត។តាំងពីតូចដល់ធំ នោះជាលើកទីមួយដែលខ្ញុំបានសម្លាប់មនុស្សដោយសារភ្លើងប្រចណ្ឌឆួលឆេះខ្លាំងពេក ហេតុនេះខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំងក៏ស្លាប់ខ្លួនតាមក្រោយ។ នេះស្ថានភាពស្លាប់របស់ខ្ញុំបាទ។
បុរសទី ២រៀបរាប់បន្ត៖
- ខ្ញុំបាទថ្ងៃនោះកុះពុងលាបជញ្ជាំងផ្ទះអោយគេនៅជានទី 37 ស្រាប់តែរអិលជើងធ្លាក់ចុះក្រោម។ សំណាងដែរ ធ្លាក់ដល់ជាន់ទី 20 ខ្ញុំបាទតោងយ៉ផ្ទះជាប់ តែមិនយូរប៉ុន្មានពុំដឹងអាណាគេយកខ្នងពូថៅសំពងដៃខ្ញុំបាទ ធ្វើអោយខ្ញុំបាទធ្លាក់ចុះដល់ដីបាក់ជើងបាក់ឆ្អឹងជំនីរ រួចថែមទាំងត្រូវទូទឹកកកធំមួយធ្លាក់ចំខ្លួនទៀត ស្ថានភាពបែបនេះកុំថាឡើយមនុស្ស សូម្បីតែដំរីក៏ស្លាប់ដែរ។នេះជាស្ថានភាពស្លាប់របស់ខ្ញបាទ។
ដល់វេបុរសទី៣ម្តងៈ
- ថ្ងៃនោះទើបតែបញ្ជប់ការសប្បាយជាមួយស្រីស្នេហ៏ ស្រាប់តែលឺនាងថាប្តីនាងមក។ហេតុនេះខ្ញុំបាទម្នីម្នាចូលពួនក្នុងទូទឹកកក។ដឹងស្រាប់ហើយ ក្នុងទូទឹកកកត្រជាក់យ៉ាងណា តែពេលនោះដោយភ័យពេកខ្ញុំបាទបែរជាបែកញើសទៅវិញ។ ខ្ញុំបាទទើបតែសម្ងំពួនបានបន្តិច ស្រាប់តែទូទឹកកកនោះហោះ។វាហោះចេញពីផ្ទះ ហើយធ្លាក់ចុះដីធ្វើអោយខ្ញុំបាទបាក់ ក ។នេះជាស្ថានភាពស្លាប់របស់ខ្ញុំបាទ ។