For Android device For iOS device

ក្លាយជាអ្នកមានព្រោះតែបាល់

នាយ អាត ឡូម៉ា ក្លាយទៅជា​ភ្នាក់ងារ​រើសសំរាម​មានលើសគេឯង​ក្នុង​ប្រទេសអង់គ្លេស ក្រោយពីគេបាន​ធ្វើការ នៅពហុកីឡាដ្ឋាន​មួយកន្លែង​អស់រយៈ ពេលជាងប្រាំឆ្នាំមក ។
មានក្រុមអ្នកការសែតជាច្រើនបានសុំជួបសម្ភាសជាមួយនាយ ក្រោយពីនាយបានទទួលជោគជ័យក្នុងការងារ។
អ្នកកាសែតៈ លោក អាត សូមលោកជួយប្រាប់នូវភាពអាថ៌កំបាំង ដែលបានធ្វើអោយលោកក្លាយទៅជាមហាដសដ្ឋី
អោយខ្ញុំបានដឹងផងបានទេ ?
អាតៈ អ្ហូ!.....ងាយដូចបកចេកអីចឹង ! គឺវាអ៊ីចេះ ! ក្រុមបាល់ទាត់"ប៊្លែកប៊ីន"លេងបាល់មិនបានល្អសោះ ម៉្លោះហើយខ្ញុំក៏ក្លាយទៅជាអ្នកមានទៅ !
អ្នកការសែតៈ បើអ៊ីចឹងលោកលេងភ្នាល់បាល់មែនទេ ?
អាតៈ មិនមែនទេ ! ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់"ប៊្លែកប៊ីន"
បានមកមើលបាល់ទាត់ ហើយឃើញក្រុមរបស់ខ្លួនចាញ់គេរាល់លើក
ហើយបានហ៊ោដេញគ្រវែងនឹងដបទឹកបរិសុទ្ធ
ខ្ញុំក៏បានប្រមូលរើសយកដបទៅលក់រាល់ពេល ម៉្លោះហើយទើប
បានខ្ញុំក្លាយជាអ្នកមានបាន ៥ឆ្នាំមកនេះ ខ្ញុំប្រមូលប្រាក់បានច្រើនលានហើយ។

យោបល់ចំពោះអត្ថបទនេះ