For Android device For iOS device

ការងារសំរាប់ជនពិការ

មានក្រុមហ៊ុនចិនថ្មី ទើបតែបើក​នៅក្នុង​ប្រទេសកម្ពុជា ហើយគេបាន​សរសេរ​ចុះផ្សាយ​នៅលើ​ទំព័រ​ការសែតថា"
ក្រុមហ៊ុនយើងខ្ញុំទើបតែបង្កើតថ្មី ត្រូវការជ្រើសរើសបុគ្គលិកជាជនពិការសម្រាប់ការងារ
ជាតំណែងខ្ពស់ មានប្រាក់ខែខ្ពស់ 500ដុល្លារ ក្នុងមួយខែ និងប្រាក់លើកទឹកចិត្តទៅតាមសេចក្តីក្លាហានព្យាយាម"។
គ្រាន់តែឮដំណឹងនេះ មានជនដែលពិការដៃ ពិការជើង, ភ្នែក... ជាច្រើនយកប្រវត្តិរូបមកដាក់ព្រោងព្រាត ។
នៅពេលចប់ស្រាប់តែឃើញជាប់ជនពិការម្នាក់ៗ បានទៅមើលមុខអ្នកជាប់ដើម្បីចង់ដឹងថា អ្នកពិការនោះគឺគេពិការយ៉ាងម៉េចបានជាប់ ក៏ស្រាប់តែឃើញមនុស្សធម្មតាដូចគេដូចឯងគ្មានពិការអ្វីសោះ ធ្វើអោយគេទាំងអស់គ្នាខឹង និងឆ្ងល់ជាខ្លាំង ។
ក្រុមជនពិការៈ មើលលោកប្រធានក្រុមហ៊ុន តែក្រុមហ៊ុនរបស់លោកជ្រើសរើសដូចម្តេច បានជាជាប់មនុស្សធម្មតាគ្មានពិការអ្វីសោះ?
ប្រធានក្រុមហ៊ុនៈ អូ! ក្រុមហ៊ុនរបស់ខ្ញុំជ្រើសរើសបុគ្គលិកនេះ ពុំមែនជ្រើសរើសអ្នកពិការរាងកាយទេ
គឺខ្ញុំត្រូវការជ្រើសរើស បុគ្គលិកដែលមានឈ្មោះថា"ពិការ"សម្រាប់ធ្វើការងារអោយត្រូវតាមហុងស៊ុយរបស់ខ្ញុំ!
ក្រុមជនពិការៈ..............!

យោបល់ចំពោះអត្ថបទនេះ