For Android device For iOS device

អនិច្ចា​គ្រូ​សារ​គីង្គក់

ជា​រៀងរាល់ថ្ងៃ​គីង្គក់​រាប់រយ ស្លាប់​ដោយហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​រាត្រី និង​ពេល​ទាប​ភ្លឺ ។​ថ្ងៃមួយ​គីង្គក់​បាន​ជួប​កង្កែប ។​"បង​កង្កែប! ឆ្លងថ្នល់​យ៉ាងម៉េច ទើប​មាន​សុវត្ថិភាព?"គីង្គក់​សួរ ។​"មុន​នឹង​ឆ្លង​ត្រូវ មើល​ឆ្វេង​ស្តាំ បើ​ឃើញ​ភ្លើង​ហ្វា​ពីរ កុំទៅ​អាហ្នឹង ឡាន​ទេ!"ប​ង្កែ​ប​ឆ្លើយ ។ យប់​ឡើង​គ្រួសារ​គីង្គក់ ប្រមូលគ្នា​ជុំ មាន​តា​យាយ ពូ មីង ក្មួយ បងប្អូន ជីដូនមួយ ចៅ​តួ​ត​លួត​លា ស្រាក់​ដៃ​គ្នា​តាម​ចិញ្ចើម​ផ្លូវ បំរុង​ឆ្លងថ្នល់ ។ ក្រឡេក​ឆ្វេង​ស្តាំ មេ​ក្លោ​ង​ឃើញ​ភ្លើង​ហ្វា​ពីរ​មក ក៏​ស្រែ​កថា​"កុំ​ទាន់​ទៅ! បងប្អូន​... អាហ្នឹង​ឡាន​ទេ!"។ ឡាន​ទៅ​ផុត ភ្លើង​ហ្វា​មួយ​ផ្លុ​ងៗ ក៏​មក​ដល់ ។​"ទៅ​ពួក​យើង!"មេ​ក្លោ​ង​ស្រែក​។ ហ្វូង​គីង្គក់​ហ៊ោ​
ក​ញ្ច្រៀ​វ ដឹក​ដៃ​គ្នា​ឆ្លងកាត់​ថ្នល់ ។ រំពេច​នោះ​ស្រាប់តែ​"ពុ​ទ្ឋោ!​រឡូ​កិន​ថ្នល់​"ហ្វូង​គីង្គក់​ស្រែក​ទ្រ​ហ៊ោ ៕

យោបល់ចំពោះអត្ថបទនេះ