តាមអ្នកណា?
ប្តីប្រពន្ឋ ១គូរ មានកូន២នាក់ ដោយសារប្រពន្ឋខឹងប្តី ទ្រាំលែងបាន ព្រោះប្តី មិនដែលជួយគិតគូរ រកស៊ីអ្វី គិតតែពីដេក ។ថ្ងៃមួយប្រពន្ឋក៏ដាច់ចិត្ត បបួលប្តីទៅតុលាការដើម្បីលែងលះគ្នា
តុលាការ៖ តើ អ្នកទាំងពីរ ពិតជាចង់លែងលះគ្នាមែន?
ប្រពន្ឋ៖ ពិតណាស់ ខ្ញុំមិនផ្លាស់ប្តូចិត្តជាដាច់ខាត ព្រោះខ្ញុំទ្រាំយូរណាស់ហើយ គាត់មិនដែលជួយគិតគូរ រកស៊ីអ្វីទេ
ប្តី៖ ខ្ញុំក៏ដូច្នេះដែរ ! ប្រពន្ឋខ្ញុំពូកែ រអ៊ូ និងរករឿងខ្ញុំរាល់ថ្ងៃ ខ្ញុំទ្រាំលែងបានដូចគ្នា
តុលាការ៖ ប្រសិនបើ មិនអាចសំរបសំរួល គ្នាបានដូច្នេះ តុលាការសំរេចអោយអ្នកទាំងពីរលែងលះគ្នាចាប់ពីពេលនេះតទៅ
ប្តី៖ និយាយដោយចិត្តសឿង! ចំណែកទ្រព្យសម្បត្តិខ្ញុំមិនយកអ្វីទាំងអស់ រួមទាំងផ្ទះ ដីធ្លី របស់របរផ្សេងៗ ។ ប៉ុន្តែកូន (និយាយបណ្តើរងាក ទៅរកកូនទាំង២បណ្តើរ) ឯងសំរេចចិត្តតាមអ្នកណា? ចំណែកអញ អញសំរេចចិត្តតាមម៉ែឯងហើយ
ប្រពន្ឋសើចហួសចិត្ត បាត់ខឹងប្តីអោយក៏បបួលគ្នាទៅផ្ទះវិញ ៕