For Android device For iOS device

ខឹង​ខុស ខឹង​ខាត

ថៅកែ​ក្រុមហ៊ុន​ម្នាក់ ដើរ​ត្រួតពិនិត្យ​ទំនិញ នៅ​ក្នុង​ឃ្លាំង នៅ​ពេល​នោះ​គាត់​ឃើញ​កម្មករ​ម្នាក់ កំពុង​តែ​ពួន​នៅ​ទីនោះ មើល​ទស្សនា​វ​ដ្ថី​
ថៅកែ​ខឹង​តូង មួយ​រំពេច រួច​ក៏​សួរ​កម្មករ​នោះ​ថា៖"ប្រាក់ខែ​ឯង មួយ​ខែ​ប៉ុន្មាន?"
កម្មករ​"១០០​ដុល្លា​លោក!"
លឺ​ដូច្នេះ ថៅកែ​នោះ​ក៏​ហៅ មេការ និង​អ្នក​គណនេយ្យ មក​ជួប
ថៅកែ៖ គណនេយ្យ! ឆាប់​យក​លុយ ១០០​ដុល្លា បើក​អោយ​វា ហើយ​ឈប់​អោយ​វា​មក ធ្វើការ​នៅ​ទី​នេះ​ទៀត
មេការ៖ ប៉ុន្តែ ! គេ​ជា​...
ថៅកែ៖ ឈប់​និយាយ ! (គាត់​គំហក​អោយ​មេការ)
កម្មករ​ម្នាក់​នោះ បាន​ទទួល​លុយ ១០០​ដុល្លា​ដើរ​ចេញ​ដោយ ទឹកមុខ​ញញឹមញញែម
ថោ​កែ៖ ងាក​ទៅ​សួរ​មេការ ! និយាយ​អ​ញ្ចឹ​ង​អា​ម្នាក់​អម្បាញ់មិញ វា​ធ្វើការ​នៅ​ផ្នែក​ណា​ដែរ
មេការ៖ បាទ! លោក​ថៅកែ វា​ជា​បុគ្គលិក​ជ​ញ្ចូ​ន​ឥ​វ៉ា​ន់ មក​ពី​ក្រុមហ៊ុន​ផ្សេង វា​ទើបតែ​យក​ទំនិញ មក​ដល់​ក្រុមហ៊ុន​យើង អម្បាញ់មិញ​នេះ
ថៅកែ៖ ពុ​ទ្វោ !​ខាត​អស់ ១០០​ដុល្លា​អញ​

យោបល់ចំពោះអត្ថបទនេះ