For Android device For iOS device

ទឹកកក និង​ផ្ទាំង​ស៊ី​ប

មាន​គូរ​សង្សា​មួយគូ បាន​ស្រលាញ់​គ្នា​តាំងពី នៅ​សិក្សា​ម្ល៉េះ ហើយ​បាន​សន្យា​ថា​នឹង​រួមរស់​ជាមួយ​គ្នា ថែរ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​ថ្ងៃ​មរណៈ ។ ជូន​ពេល​មួយ​នោះ បុរស​ជាស​ង្សា​បានឃើញ នារី​ដែល​ជាស​ង្សា​ខ្លួន​បាន​បណ្តើរ ប្រុស​ផ្សេង​យ៉ាង​កៀកកើយ ឃើញ​បែប​នោះ​គេ​ក៏​ធ្វើ​ប​ញ្ឍី​វិញ ដោយ​បណ្តើរ​ត្រសង​ជាមួយ​នារី​ផ្សេង​វិញ​ដូច​គ្នា​ដែរ ។​
ថ្ងៃ​បន្ទាប់​មក ពួក​គេ​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង ដោយ​សុំ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន ប៉ុន្តែ​មុន​នឹង​គេ​ចែក ខាង​នារី​បាន​បន្សល់​នូវ​ពាក្យ​មួយ​មាត់​ដល់​បុរស​នោះ​ថា​"អា​ប្រុស​ទឹកកក"។​ដោយ​នឹក​ឆ្ងល់​ក្នុង​ចិត្ត បុរស​នោះ​ក៏​បាន​គិត​ទៅ​លើ អត្ថន័យ​ពាក្យ​នោះ ស្រាប់តែ​នឹកឃើញ​ថា ធម្មតា​ទឹកកក កាលណា​ទុក​វា​យូរៗ​ទៅ វា​នឹង​រលាយ តាម​ពិត​នាង​ចង់​ជេរ​អញ​ថា​"អារ​លាយ"ទេតើ ដូច្នេះ បុរស​នោះ​ក៏​បាន​ទុក​ពាក្យ​មួយ​មាត់ អោយ​នាង​វិញ​ដែរ​គឺ​"មី​ផ្ទាំង​ស៊ី​ប"។ នាង​នឹកគិត​វិញ​ម្តង លុះ​គិត​យូរៗ​ទៅ​ក៏​យល់​ថា ផ្ទាំង​ស៊ី​ប​គឺ​គេ​ទុក សំរាប់​ហាត់​បាញ់កាំភ្លើង ។​នាង​ក៏​លាន់មាត់​ថា​"មី​គេ​បាញ់"តើ​...!

យោបល់ចំពោះអត្ថបទនេះ