For Android device For iOS device

ចង់​នៅ​បន្ត​ទៀត

ថ្ងៃមួយ​ពេល​អ្នកទោស​ម្នាក់​ត្រូវ​ផុតកំណត់ ដែល​ត្រូវ​បាន​ចាក​ចេញពី​គុក បន្ទា​ប៉​ពី​ត្រូវ​ជាប់គុក​ពី​បទ​ចារកម្ម​២​ឆ្នាំ​រួច​មក​។​ឆ្មាំ​គុក ២-៣​នាក់​បាន​ទៅ​ធ្វើការ​ដោះ​លែង អ្នកទោស​នោះ​អោយ​មាន​ស​សេរីភាព​ឡើង​វិញ ។​
ឆ្មាំ​គុក៖ សប្បាយចិត្ត​ទេ ដល់​ថ្ងៃ​ដែល​ត្រូវ​ចេញពី​គុក​បែប​នេះ?
អ្នកទោស៖ អត់​ទេ! លោកនាយ​...​ខ្ញុំ​ចង់​នៅ​បន្ត​ទៀត​
ឆ្មាំ​គុក៖ ស្អី! អ្នកឯង​ឆ្កួត​ទេ​ដឹង ហេតុ​អ្វី​ចង់​នៅ​ក្នុង​គុក?
អ្នកទោស៖​ខ្ញុំ​ចង់​នៅ​ក្នុង​គុក​បន្ត​...​នៅ​ទី​នេះ​មាន​អាហារ​ស៊ី មានការ​ងារ​ធ្វើ​ស្រាប់ៗ ចេញ​ទៅ​មិនដឹង​រកស៊ី​អ្វី​ទេ​
ឆ្មាំ​គុក៖​អ្នកឯង​ពិតជា​ឆ្កួត​មែនទែន​ហើយ​។​
អ្នកទោស៖ ពិតជា​ត្រូវ​ហើយ​...​តើ​ខ្ញុំ​វាយ​នរណា​ទៅ​ទើបបាន​នៅ​ក្នុង​គុក​បន្ត​ទៀត?
និយាយ​ចប់ ឆ្មាំ​គុក​បាន​រត់​ប្រសាច​គ្នា ដោយសារ​អ្នកទោស​រូប​នេះ ដេញ​វាយតប់​...​។

យោបល់ចំពោះអត្ថបទនេះ