For Android device For iOS device

ផ្លែ​ដូង

ពូ​សំ​មួយ​រយៈ​ក្រោយ​នេះ​គាត់​ឡើង​ទម្ងន់​ជា​ប្រចាំ ឆាប់​ហត់ មិនសូវ​ស្រួលខ្លួន អស់កម្លាំង​គ្រប់ពេលវេលា និង​តែងតែ​ឈឺក្បាល ហើយ​ប្រ​ព​ន្ឋ​គាត់​បាន​ប្រាប់​គាត់​អោយ ទៅ​មន្ទី​ពេទ្យ ប៉ុន្តែ​ពូ​សំ​មិន​ចូល​ចិត្ត​ពេទ្យ​ទេ ។ តែ​ដោយសារ​គាត់​មិន​ស្រួលខ្លួន​កាន់តែ​ខ្លាំង និង​ដោយសា​ប្រ​ព​ន្ឋ​គាត់​បង្ខំ​គាត់​ខ្លាំង​ពេក គាត់​ក៏​សំរេចចិត្ត​ទៅ​មន្ទីរពេទ្យ​។ គ្រូពេទ្យ​បាន​សួរ​គាត់​នូវ​សំណួរ​ជា​ច្រើន ព្រមទាំង​កក់​ត្រាទុក​នូវ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​គាត់​
គ្រូពេទ្យ៖ តើ​លោក​ហូប​អ្វីខ្លះ នៅ​ពេល​ព្រឹក?
ពូ​សំ៖ ឆ្លើយ​ថា ស៊ុត នំប៉័ង ប័​រ ដំណាប់​ផ្លែ​ឈើ និង​ផឹក​កាហ្វេ
គ្រូពេទ្យ៖ ចុះ​ពេល​ថ្ងៃត្រង់ តើ​លោក​ហូប​អ្វីខ្លះ?
សៅ៖ សាច់ ត្រី និង​នំប៉័ង
គ្រូពេទ្យ៖ លោក​គួរតែ​កាន់​បន្ថយ​អាហារ​ទាំង​អស់នេះ ព្រោះ​វា​ធ្វើ​អោយ​លោក​ធាត់ លោក​គួរតែ​ហូប​ផ្លែ​ឈើ​អោយ​បាន​ច្រើន​ទើប​ល្អ ជា​ពិសេស​គឺ​ត្រូវ​ញ៉ាំ​ទាំង​សំបក​ផ្លែ​ឈើ​អោយ​បាន​ច្រើន តើ​ផ្លែ​ឈើ​អ្វី​ដែល​លោក​ចូល​ចិត្ត​ជាងគេ?
ពូ​សំ៖ (គាត់​ឆ្លើយ​ទាំង​មិន​ពេញចិត្ត) ខ្ញុំ​ចូល​ចិត្ត​ផ្លែ​ដូង ៕

យោបល់ចំពោះអត្ថបទនេះ