៥០% ដូចគ្នា
មេព្រៃ ជនជាតិមិកស៊ិកម្នាក់ ចូលហាងទិញកាំភ្លើងទៅបាញ់ទន្សាយប៉ះចំកាំភ្លើងខូច នៅពេលទៅដល់កន្លែងបាញ់ទន្សាយតើបដឹង ។ គាត់ខំជួសជុលយ៉ាងណាក៏ប្រើការមិនកើត ក៏ត្រឡប់មកផ្ទះវិញទាំងមួម៉ៅ ។ មកដល់ពាក់កណ្ដាលផ្លូវ ឃើញតូបមួយដាក់ផ្លាកថា ម្ហូបទន្សាយ ។ ដោយគាត់មានចំណូលសាច់ទន្សាយស្រាប់ ក៏ចូលតូបនោះ ហើយបញ្ជាថា៖
មេព្រៃៈ ស៊ុបសាច់ទន្សាយពិសេសមួយឆ្នាំង !
បន្តិចក្រោយមក ស៊ុបក៏មកដល់ ។ មេព្រៃភ្លក់ហើយ ស្រែកហៅចុងភៅមកសួរភ្លាម ។
មេព្រៃៈ ស៊ុបនេះ ដូចជាមិនមែនសាច់ទន្សាយទេ ឆ្លើយត្រង់មកមើល តើឯងលាយសាច់អីខ្លះ ?
ចុងភៅភ័យ ក៏ឆ្លើយតាមត្រង់៖
ចុងភៅៈ លាយសាច់ក្របីខ្លះទាន !
មេព្រៃសួរគំហកខ្លាំងថា៖
មេព្រៃៈ ឯងលាយរបៀបម៉េច ?
ចុងភៅៈ លាយ ៥០% ដូចគ្នា
មេព្រៃក្ដៅស្លឹកត្រចៀកង៉ឹង ស្រែកចំទាលដាក់ចុងភៅ៖
មេព្រៃៈ ឯងពន្យល់ឱ្យច្បាស់បន្តិចបានទេ ?
ចុងភៅៈ បាទទាន គឺខ្ញុំលាយក្នុងសមាមាត្រ ក្របី ១ ចំហៀង និង ទន្សាយមួយចំហៀង ស្មើភាគរយគ្នាល្អណាស់ទាន ចំឯកទេសរបស់ខ្ញុំ ។
មេព្រៃៈ អញថ្ងៃនេះក្របីសុទ្ធតែម្ដង !!! ៕