For Android device For iOS device

ឆាផ្សិត រួមមិត្តតែមួយ

គ្រឿងផ្សំ

ម្ទេស ផ្សិត ស្លឹកគីមឆាយ ស្នៀតពោត ស្ករស ប្រេងឆា បីចេង ទឹកស៊ីអ៊ីវ

វិធីធ្វើ

១- ផ្សិតត្រចៀកកណ្តុរ ត្រាំទឹកអោយទន់ ១/២ពែង, ស្នៀតពោតខ្ចី ពុះជា២ ១០ផ្លែ , ផ្សិតចំបើង ពុះជាពីរ ១០០ក្រាម , ឃិនឆាយ ហាន់ខ្លីៗ ១ដើម , ម្ទេសដៃនាង ២ផ្លែ, ស្ករស ១ស្លាបព្រាកាហ្វេ ,​ ទឹកស៊ីអ៊ីវ ៣-៤ស្លាបព្រា , ទឹកស៊ុប ១/៤កែវ , ប្រេងឆា ៣ស្លាបព្រាបាយ , ប៊ីចេង
២- ដាក់ប្រេងឆា ក្នុងខ្ទះ បើកភ្លើងអោយក្តៅ ដាក់ផ្សិតត្រចៀកកណ្តុរ ពោតខ្ចី ផ្សិតចំបើង ឆាត្រឡប់ចូលគ្នា បន្ទាប់មក ដាក់ទឹកស៊ុបចូលបន្តិច ។
៣- ផ្សំរសជាតិដោយស្ករស ទឹកស៊ីអ៊ីវ ប៊ីចេង ឆាអោយសព្វ ពេលបន្លែឆ្អិន ត្រូវបិទភ្លើង លើកចុះ ដួសដាក់ចាន រោយឃិនឆាយ ម្ទេស ជាការស្រេច ។

យោបល់ចំពោះអត្ថបទនេះ