ស្ងោផ្សិតត្រចៀកកណ្តុរសាច់ជ្រូកចិញ្រ្ផាំ

គ្រឿងផ្សំ

សាច់ជ្រូក ផ្សិត អំបិល ពងទា ទឹកត្រី តាំងឆាយ ទឹកស៊ីអ៊ីវ

វិធីធ្វើ

១- ផ្សិតត្រចៀកកណ្តុរ​ ១០០ក្រាម, គោះស៊ុត ១គ្រាប់, សាច់ជ្រូកចិញ្រ្ផាំ ១០០ក្រាម, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកត្រី​ ១ស្លាបព្រាបាយ ។
២- លាងផ្សិតត្រចៀកកណ្តុរ​ (១០០ក្រាម) ដោយច្របាច់ជាមួយអំបិលម៉ដ្ឋ រួចលាងទឹក មួយលើកទៀត ទុកមួយឡែកអោយស្រស់ទឹក ។
៣- គោះស៊ុត (១គ្រាប់)​ ដាក់សាច់ជ្រូកចិញ្រ្ផាំ (១០០ក្រាម) ច្របល់ចូលគ្នាអោយសព្វ ចាក់ទឹកស៊ីអ៊ីវចូល (១ស្លាបព្រាបាយ)​ ។
៤- យកទឹក(កន្លះលីត)​ ដាក់ក្នុងឆ្នាំង​ ដាំអោយពុះ បន្ទាប់មក ដាក់សាច់ជ្រូកចិញ្រាំ​ចូលទៅ ។ លុះពុះម្តងទៀត ដាក់ផ្សិតត្រចៀកកណ្តុរ និង ទឹកត្រី​ (១ស្លាបព្រាបាយ) ហើយភ្លក់រសជាតិ តាមចំណូល ចិត្ត ។ លើកចេញពីចង្រ្កាន រួចដាក់តាំងឆាយ និងរោយជីវ៉ាន់ស៊ុយ ពីលើ ជាការស្រច។

យោបល់ចំពោះអត្ថបទនេះ