For Android device For iOS device

តុំយ៉ាំអវកាស

គ្រឿងផ្សំ

មឹក បង្គា ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកក្រូចសើច ក្រូចឆ្មារ ប្រេងឆា គល់ស្លឹកគ្រៃ ទឹកត្រី ខ្ទឹមក្រហម

វិធីធ្វើ

១- ត្រីមឹក ហាន់ជាចំណិត ១ស្លាបព្រាបាយ ,បង្គាបកសំបក ១ពែង , គ្រំចំពុះទា ទាំងសំបក ១០ , ត្រីឆ្ពង់ក្រហម ហាន់ជាចំណិត ១ពែង , គល់ស្លឹកគ្រៃ ៤ដើម , ស្លឹកក្រូចសើច ៧-៨សន្លឹក , ក្រូចឆ្មារ ២-៣ ផ្លែ , ទឹកត្រី ៣- ៤ ស្លាបព្រាបាយ, ខ្ទឹមក្រហមដុត ៥-៦ មើម , ខ្ទឹមសដុត ៣-៤ មើម , ម្ទេសក្រៀមគ្រាប់ធំ ៨ផ្លែ, ម្ទេសដៃនាងទុំ ២គ្រាប់ , ប្រេងឆា ឬខ្លាញ់ ២ស្លាបព្រាបាយ , ជីវ៉ាន់ស៊ុយ ២-៣ ដើម , ទឹកស៊ុបត្រី ១ពែង , ប៊ីចេង
២- យកខ្ទះដាក់ខ្លាញ់ ដុតភ្លើងអោយខ្លាញ់ក្តៅ ដាក់ត្រីចៀនអោយឆ្អិនលឿង ពេលឆ្អិនល្អហើយ ដួសឡើងទុកមួយឡែក ។
៣- ដួសខ្លាញ់ចេញអោយសល់បន្តិចបន្តួច ដាក់ត្រីមឹក បង្គា និងគ្រំចំពុះទា ចៀនជាមួយខ្លាញ់ ពេលឆ្អិន ដួសឡើងជាការស្រេច ។
៤- លាងស្លឹកក្រូចសើច ហែកទុក , ស្លឹកគ្រៃហាន់ជាកំណាត់ ពុះពាក់កណ្តាល ទុកដោយឡែក ។​យកម្ទេសក្រៀម ដោតចង្កាក់អាំងអោយក្រៀម ជាមួយខ្ទឹមក្រហម និងខ្ទឹមស រួចបុកម្ទេស ខ្ទឹមក្រហម ខ្ទឹមស អោយម៉ដ្ឋ ។
៥- ដួសខ្លាញ់ ឬប្រេងឆា ដាក់ខ្ទះប្រហែល ២-៣ស្លាបព្រា ពេលខ្លាញ់ក្តៅ ដួសម្ទេសដែលបុកស្រាប់ ដាក់ក្នុងខ្ទះ ជាមួយនឹងទឹកស៊ុបត្រី ១វែក ដាក់ស្លឹកក្រូចសើច ស្លឹកគ្រៃ ឆាអោយក្លិនឈ្ងុយបន្តិច ថែមទឹកត្រី ក្រូចឆ្មារ ប៊ីចេង ភ្លក្សមើលតាមចូលចិត្ត ។
៦- ដាក់ត្រីចៀន និងបង្គា ត្រីមឹក គ្រំចំពុះទា ដែលឆាទុក មកឆាត្រឡប់អោយចូលគ្នា បើស្ងួតពេក អាចថែមទឹកស៊ុបត្រីបានទៀត ល្មមតែមានទឹកខាប់ល្មម ។
៧- ដួសដាក់ចាន បង់ជីវ់ាន់ស៊ុយ ម្ទេសទុំហាន់ យកតែសាច់សំបក ពិសាជាមួយបាយ ឬធ្វើជាម្ហូបក្លែម ។

យោបល់ចំពោះអត្ថបទនេះ