ទឹកផ្លែឈើសំបូរទៅដោយជីវជាតិគ្រប់ប្រភេទ

គ្រឿងផ្សំ

ឪឡឹក ក្រូចឆ្មារ ទឹកកក

វិធីធ្វើ

១- ឱឡឹក ១ចំណិត, ឃិនឆាយបារាំង (ដើមធំ ១ដើម) ,ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ និងទឹកកកដុំ ៥-៦ដុំ
២- ឪឡឹកចិតសម្បកចេញ និងពុះជាដុំតូចៗ គឺលៃលកយ៉ាងណាអាចដាក់ចូលក្នុង ឧបករណ៍គាបផ្លែឈើទុកជាការស្រេច ។
៣- ដាក់ដុំឪឡឹកចូលក្នុងឧបករន៍គាបផ្លែឈើ ដោយគាបយកទឹក ។បន្ទាប់មកត្រូវដាក់ ឃិនឆាយ ចូលគាបយកទឹកដូចគ្នា ។ចាក់ដាក់កែវ និងចាក់ទឹកក្រូចឆ្មារចូល និងដាក់ទឹកកកដុំចូលកូរអោយសព្វទុកជាការស្រេច ។

កំណត់សំគាល់ផ្សេងៗ

១-ដោយសារផ្លែឪឡឹកមានជាតិផ្អែមស្រាប់ ដូច្នេះពុំចាំបាច់ដាក់ស្ករស បន្ថែមឡើយ ។
២- សម្បកស្រទាប់ពណ៌ស ដែលសម្បូរទៅដោយ ជីវជាតិមានកម្រិតខ្ពស់នោះ ដូច្នេះពេលចិតសម្បកយកល្អ គឺចិតតែសម្បកស្រទាប់ក្រៅ ពណ៌បៃតងបានហើយ ។​
៣- ឪឡឹកមានផ្ទុកធាតុទឹកច្រើន ហើយក៏សម្បូរទៅដោយជីវជាតិ B1, B2 ,C ជាតិកាល់ស្យូម សូដ្យូម និងជាតិហ្វូសហ្វ័រ ដែលងាយនឹងកកត្រជាក់ ដូច្នេះ ចំពោះអ្នកនាងកញ្ញាដែលទទួលទាន ចូរប្រយ័ត្នប្រយែងកុំទទួលទានហួសចំណុះ ។

យោបល់ចំពោះអត្ថបទនេះ