ឆាមឹកដៃវែង
គ្រឿងផ្សំ
មឹក ស្ពៃចង្កឹះ ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃវិធីធ្វើ
១- មឹក កន្លះគីឡូ, គល់ជីវ៉ាន់ស៊ុយ ៣-៤ដើម, ខ្ទឹមស ២ដុំ, ម្ទេស, គល់ស្លឹកគ្រៃ ២ដើម ,ទឹកក្រូចឆ្មា ២ស្លាបព្រា , ប្រេងឆា២ស្លាបព្រា , ស្ពៃចង្កឹះ ២-៣ គុម្ព
២- ហាន់មឹក កាត់ក្បាលហាន់ដុំៗ រួចហើយ ព្រលាត់យកភ្នែកចេញ លាងទឹកត្រជាក់អោយស្អាត ដាក់កញ្រែ្ផងអោយស្ងួតទឹក ។
៣- យកចានធំដាក់មឹកហាន់រួច គល់ជីវ៉ាន់ស៊ុយ ,ខ្ទឹមស , ម្ទេស, ចញ្រ្ផាំអោយល្អិត-គល់ស្លឹកគ្រៃហាន់ ហើយបុកអោយម៉ត់ -ទឹកក្រូចឆ្មា ចាក់ច្របល់ចូលគ្នាអោយសព្វគ្របទុក២ម៉ោង៕
៤- ដាំខ្ទះអោយក្តៅខ្លាំង រួចហើយចាក់ប្រេងឆា១ស្លាបព្រាគ្រលែងអោយសព្វដាក់ស្ពៃចង្កឹះដែលលាង ស្រស់ទឹករួច ជាមួយទឹកស៊ុប១ឬ២ ស្លាបព្រា ហើយគ្របទុកមួយភ្លែត ចាក់ដាក់ចាន បំរុងដាក់មឹក ពីលើ។
៥- ដាំខ្ទះអោយក្តៅថែមទៀត ចាក់ប្រេងឆាបន្ថែម ១ស្លាបព្រាទៀត រួចហើយកម្លោចខ្ទឹមស អោយឈ្ងុយល្អ ហើយឆាមឹកដែល លាយទុកស្រាប់ ក្នុងកំដៅភ្លើងក្តៅខ្លាំង រហូតដល់ឆ្អិនល្មមជាការស្រេច។