មីសួឆាសាច់ក្តាម

គ្រឿងផ្សំ

ក្តាម ការ៉ុត ម្ទេស ស្លឹកខ្ទឹម ស្ករស ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ទឹកត្រី បីចេង បង្គា​ក្រៀម ខ្ទឹមក្រហម មីសួរ

វិធីធ្វើ

១​- មីសួរ (តាំងហ៊ុន) ២០០g ,ប្រេង ២ស្លាបព្រា, ខ្ទឹមស ៣ដុំ បកសំបកអោយស្អាត​ ចញ្រ្ចាំអោយល្អិតៗ, គល់ស្លឹកគ្រៃហាន់អោយស្តើងៗ , ខ្ទឹមក្រហម ១០ដុំតូចៗចិត បន្ទះស្តើងៗ , សាច់ក្តាម ស្ងោបកហើយ ១៧០ ក្រាម​ឬបង្គាក្រៀម បុកអោយម៉ត់ ក៏បាន , ទឹកត្រីសុទ្វល្អ ២ស្លាបព្រា , ទឹកក្រូចឆ្មា ២ស្លាបព្រា , ស្ករស ២ស្លាបព្រា , ប៊ីចេង ១ស្លាបព្រាកាហ្វេ , ដើមខ្ទឹម ២-៣ ដើមចិតបន្ទះស្តើងៗ​, ម្ទេសផ្លោកស្រស់ យកគ្រាប់ចេញ ចិតបន្ទះស្តើងៗ
២​- ត្រាំមីសួរក្នុងទឹកក្តៅអ៊ុនៗ ២០នាទី​ ឬរហូតដល់រីកល្មម រួចស្រង់ទុកអោយស្ងួត រួចកាត់ជាកំណាត់ៗខ្លីៗ
៣- ដាំខ្ទះអោយក្តៅ រួចចាក់ប្រេងឆា ក្រលែងអោយសព្វ ដាក់មីសួរ ខ្ទឹមក្រហម ខ្ទឹមស ស្លឹកគ្រៃ ហើយឆាត្រឡប់ ២-៣នាទី គ្របទុក​ ១នាទីទៀត ឬរហូតដល់ មីសួរឆ្អិនល្អ ។
៤​- ដាក់សាច់ក្តាម ទឹកត្រី ទឹកក្រូចឆ្មា ស្ករស និង ត្រឡប់អោយសព្វ រួចរោយ ចំណិតគល់ខ្ទឹមពីលើជាការស្រេច ។

យោបល់ចំពោះអត្ថបទនេះ