For Android device For iOS device

គ្រាប់ជីរ​ ជួយកម្ចាត់ខ្លាញ់ក្នុងសរសៃឈាម

គ្រឿងផ្សំ

ស្ករស គ្រាប់ជី

វិធីធ្វើ

១- គ្រាប់ជីរ​ ១៥ក្រាម​ ,ទឹកស្អាត ២០០ក្រាម , ស្ករស​ ៥០ក្រាម
២-​ យកគ្រាប់ជីរមករើសកំទេចផ្សេងៗ ចេញអោយស្អាត ដាក់ក្នុងភាជនៈ ដែលអាចធន់ នឹងកម្ពៅបាន
៣- ចាក់ទឹកក្តៅ ឬទឹកត្រជាក់ ក៏បាន ចូលក្នុងគ្រាប់ជីរ​ រួចកូរអោយសព្វ​ ។
៤- ទុកអោយគ្រាប់ជីររីក រហូតដល់មានលក្ខណៈ រំអិលសថ្លា ចំណែកត្រង់ចំណុចកណ្តាល គ្រាប់ជីរមានពណ៌ខ្មៅ​ រួចដាក់ស្ករសចូល កូរអោយរលាយសព្វ
៥- ពេលយកមកទទួលទាន​ គួរដាក់ក្លាស្សេអោយត្រជាក់ ឬឈូសទឹកកកដាក់ចូល នឹងមានរសជាតិឆ្ងាញ់ជាប់ចិត្ត ។

កំណត់សំគាល់ផ្សេងៗ

គ្រាប់ជីរ គេអាចយកមកធ្វើជាភេសជ្ផៈទទួលទាន ដែលផ្តល់ប្រយោជន៍ដល់សុខភាព ច្រើនយ៉ាង ពិសេសបំបាត់បញ្ហាទល់លាមក ជួយកម្ចា​ត់ ឬកាត់បន្ថយ ខ្លាញ់ក្នុង​សរសៃឈាម​ ដែលជាការជួយកាត់បន្ថយ អត្រាប្រឈមអោយនឹងជំងឺបេះដូង ។ ប៉ុន្តែដើម្បីអោយបានផលល្អ គួរពិសាមុនពេលចូលគេង

យោបល់ចំពោះអត្ថបទនេះ