ឧសភា
ហេតុអ្វីបានជាភាសា C++ ជាភាសាអាទិភាពដែលគួរត្រូវរៀនដំបូងគេ?
មូលហេតុនៃការគួររៀនភាសា C++ ដំបូងគេជាប្រពៃណីនៅតាមមហាវិទ្យាល័យវិទ្យាសាស្រ្តកុំព្យូទ័រនិងជំនាញពាក់ព័ន្ធបច្ចេកវិទ្យាមួយចំនួនដែលប្រើប្រាស់ភាសា programming គឺដោយហេតុដូចខាងក្រោម៖
១- ដោយសារ C++ ជាភាសាដ៏មានឥទ្ធិពលនិងមានភាពបត់បែនទៅលើបច្ចេកវិទ្យាផ្សេងៗ ជាពិសេសភាសា C++ គឺជាភាសាដែលធ្វើការយ៉ាងជិតស្និតទៅលើចំណុចស្នូលនៃប្រព័ន្ធប្រតិបត្តិការណ៍របស់កុំព្យូទ័រក័ដូចជាគ្រឿងអេឡិកត្រូនិកផ្សេងៗ និងសម្រាប់កម្មវិធីទាំងឡាយណាដែលផ្តោតលើល្បឿនដំណើរការជាសំខាន់ ។
២- ភាសា C++ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហ៍កម្មផលិតសុសវែរនិងបច្ចេកវិទ្យាធំៗ ដូចជា Google, Amazon, Nasa, Netflix, Facebook, PayPal, Reddit, Dropbox, Stripe… ។ ល ។ ភាសា C++ ត្រូវបានប្រើប្រាស់ជាអាទិភាពក្នុងការអភិវឌ្ឍន៍ Games, Video Streaming, សុសវែរទាក់ទងនឹងហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធសុសវែរ, បញ្ញាសិប្បនិម្មិត (AI) , រ៉ូបូតនិងអេឡិកត្រូនិក ។ ល ។
- Google: ក្រុមហ៊ុន Google ប្រើភាសា C++ សម្រាប់សរសេរកូដដែលត្រូវការសមត្ថភាពខ្ពស់ និងប្រព័ន្ធកម្រិតទាប ដូចជា ការប្រើប្រាស់ក្នុងបណ្តាញ ប្រព័ន្ធរក្សាទុកឯកសារ និងការកែសម្រួលរូបភាព ។
- Amazon និង AWS៖ ភាសា C++ ត្រូវបានប្រើសម្រាប់បង្កើតសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ AWS ដែលប្រេីល្បឿនលឿន និងប្រព័ន្ធប្រសិទ្ធភាពខ្ពស់ ។
- NASA: ភាសា C++ គឺជាភាសាមួយដ៏មានខ្លាំង លឿន និងគេប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់អភិវឌ្ឍកម្មវិធីបើកបរយានអាកាស ។ ក៏ដូចជាភាសា C ផងដែរ NASA និង ISRO ក៏ប្រើភាសា C++ សម្រាប់ការងារជាច្រើននៅលើផែនដី ។
- Facebook: Facebook ប្រើភាសា C++ សម្រាប់ការសរសេរកូដដែលទាមទារសមត្ថភាពខ្ពស់ ជាពិសេសក្នុងការកែសម្រួលរូបភាព និងវីឌីអូ ។
- Microsoft: Microsoft មានប្រវត្តិយូរមកហើយក្នុងការប្រើប្រាស់ភាសា C++ ដើម្បីអភិវឌ្ឍកម្មវិធីកម្រិតប្រព័ន្ធ និងប្រសិទ្ធភាពខ្ពស់ ដូចជា ប្រព័ន្ធប្រតិបត្តិការ កម្មវិធីបញ្ជារឧបករណ៍ និងផ្នែកកម្មវិធីកម្រិតទាបផ្សេងៗទៀត ។
៣- C++ ជាភាសាដ៏ល្អបំផុតមួយក្នុងការសិក្សានូវមូលដ្ឋាននៃ Object-Oriented Programming (OOP) ដូចជាផ្ដល់នូវការយល់ដឹងដល់អ្នកសិក្សាដូចជា Encapsulation, Inheritance, និង Polymorphism ជាដើម ។ ការយល់ដឹងនូវគោលការណ៍និងទ្រឹស្ដីជាមូលដ្ឋានច្បាស់លាស់អំពី OOP វាគឺជាតម្លៃដ៏សំខាន់សម្រាប់អ្នកសិក្សាក្នុងការបោះជំហ៊ានទៅមុខលើការសិក្សានិងភាពជាអ្នក developer ទៅលើភាសា programming ផ្សេងៗទៀត ។
៤- ភាសា C++ ជាភាសាដ៏ល្អផងដែរក្នុងការណែនាំអ្នកសិក្សាបានយល់អំពីរបៀបគ្រប់គ្រង memory របស់កុំព្យូទ័រតាមរយៈកម្មវិធីដែលបានបង្កើតនិងដំណើរការ ដោយសារភាសា C++ អាចអាចធ្វើឲ្យយើងបានដឹងអំពីការបង្កើតទីតាំង memory និង ការរំលាយចោលទីតាំង memory ដែលមិនប្រើ ឬឈប់ត្រូវការតាមរយៈការប្រើប្រាស់ pointer ។ នៅក្នុងការគ្រប់គ្រង memory និងការរក្សាទុកតម្លៃ គឺជារឿងសំខាន់សម្រាប់អ្នក programmers ក្នុងការធ្វើឲ្យសុសវែររបស់ខ្លួនដំណើរការបានរលូននិងលឿន ។
៥- ការរៀនភាសា C++ គឺជាការត្រៀមខ្លួននិងគ្រឹះដ៏រឹងមាំក្នុងការបោះជំហានទៅលើការសិក្សាជាមួយភាសា programming ដទៃទៀតបានយ៉ាងងាយស្រួលដូចជា Java, C#, Python, Flutter, Swift, Go ក៏ដូចជាភាសាកម្មវិធីផ្សេងៗទៀត ដោយសារគ្រឹះនិងទ្រឹស្ដីនៃភាសាទាំងនោះគឺមានលំនាំចេញពីភាសា C++ ។
♦ វគ្គ C++ តម្លៃ ៦៥ ដុល្លា http://training.antkh.com/c_cpp.aspx
♦ សម្រាប់ស្នាដៃសិស្សបញ្ចប់វគ្គសិក្សានៅអាន-ANT កន្លងមក http://training.antkh.com
មតិ និងយោបល់ទៅលើអត្ថបទនេះ (តាម Facebook)
ខាងក្រោមនេះជាយោបល់ផ្សេងៗរបស់អ្នកទស្សនា