For Android device For iOS device
២២
មីនា

ល្បិចនិងគន្លឹ​ខ្លះ​ៗ ៖ ដើម្បី​បង្កើត POP-UP Window លើ Browser នៅ​ក្នុង PHP

♦ រៀបរៀងដោយ អតីតសិស្ស ឌី ជីវ៉ា http://training.antkh.com/students/?s=3707 កែ​សម្រួល​នៅខែមិថុនា ឆ្នាំ ២០២៤ ដោយ កញ្ញា យឹម ស្រីយ៉ឺ

 សួស្តី! ! ប្រិយមិត្ត ទាំងឡាយ ជា​ពិសេស​អ្នក​ដែល​កំពុង សិក្សា​លើភាសា PHP ទាំងអស់​គ្នា ។ ប្រាកដណាស់ថា​អ្នក​ទាំងអស់​គ្នា​ចង់ធ្វើ​ឲ្យ​គេហទំព័រ​របស់អ្នក មើលទៅមានភាពរស់រវើកគួរ​ឲ្យ​មានភាពទាក់ទាញ ដូចនេះ​ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពីរបៀបធ្វើ Pop-up window ​នៅលើ Browser ដល់អ្នក​ទាំងអស់​គ្នា នៅពេល​អ្នកចង់​បង្ហាញ​ព័ត៌មាន​អ្វីមួយ ឬ​ការបើក​URLថ្មី​តាមរយៈ POP UP នៅ​ក្នុង​គេហទំព័ររបស់​លោកអ្នក ទៅកាន់​អ្នក​ប្រើ​ប្រាស់ ជាមួយនឹង​ភាសា Javascript តោះ កុំ​ឲ្យ​រង់ចាំយូរយើងទៅមើល​លទ្ធផល និង កូដ នៅ​ខាងក្រោម​ទាំងអស់​គ្នា​៖

ចុច Like គេហទំព័រ www.antkh.com  ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ទាក់ទងនឹង​បច្ចេកវិទ្យា​

​លទ្ធផល​កូដ

-  ​នៅពេល​យើងចុច​នៅលើ​ប៊ូតុង “Click Me” ​វានឹង​បង្ហាញ​នូវ​ POP UP មួយចេញមក ។

+ ពន្យល់កូដនៅ​ក្នុង​ File PHP

- នៅបន្ទាត់ទី៨ គេ​ប្រើ Tag link ដើម្បី​ត​ភ្ជាប់​ជាមួយ File PHP ជាមួយ File CSS

- នៅបន្ទាត់ទី១៣ គេ​បង្កើត Tag Button មួយ​ដែល​មាន​ឈ្មោះ Class ថា popup-button និង​ប្រើ​ប្រាស់ onclick

ដើម្បី​បង្កើត​ព្រឹត្តិការណ៍ (Event) ជាមួយFunction openWebsite បន្ត ។

- នៅបន្ទាត់ទី ១៥ រហូត​ដល់បន្ទាត់ ២០ ជាប្លុកកូដ Javascript: នៅបន្ទាត់ទី ១៦ គេតាង Variable មួយ​ឈ្មោះ​

WebsiteUul ​ស្មើនឹង URl ​ដែល​ចង់​បង្ហាញ​នៅពេល​បើក POP UP

- នៅបន្ទាត់ទី១៨ ក្នុង Function openWebsite () គេ​ប្រើ​ប្រាស់ window.open ដើម្បី​ធ្វើការ​បើក Pop up ​នៅលើ Browser

 នៅ​ក្នុង  Method window.open () ​មាន Parameter ​ដូចជា​

- Variable websiteUrl គឺជា URL របស់ Website ​ដែល​ត្រូវបើក​នៅពេល Pop up ​បង្ហាញ​

- Name _blank គឺជា default value

- "width=600, height=600" គឺជាការ​កំណត់​ទំហំ​ប្រវែង របស់ Pop up ​នៅពេល​បង្ហាញ ។

+ ពន្យល់កូដនៅ​ក្នុង File CSS

- បន្ទាត់ទី២​រហូត​ដល់បន្ទាត់ទី១០គឺការ​កំណត់ ទំហំ​អក្សរ គម្លាត​ក្នុង​ប៊ូតុ ពណ៌នៅផ្ទៃខាងក្រោយ ពណ៌អក្សរ

ដាក់អក្សរ​ឲ្យ​នៅចំកណ្តាលនៃប៊ូតុង  ដាក់​ឲ្យ​មានរូបដៃចង្អុល​នៅពេល​ចុចលើប៊ូតុង​និង​ឲ្យ​ប៊ូតុងមាន​ទម្រង់​កោង 5px

❓ចម្ងល់ផ្សេងៗ​ប្អូនៗ​អាច​ផ្ញើ​សារចូល https://web.facebook.com/anttrainninghttps://t.me/anttechnology

🏠ទីតាំងថ្មី៖ #42 ផ្លូវ 606 ខណ្ឌទួលគោក ភ្នំពេញ (ចម្ងាយ​ពីទីតាំងចាស់ 🚲🛴 350ម៉េត្រ)
📍 https://maps.app.goo.gl/YmE28xCQAg6DLy4V7?g_st=itរ

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា