For Android device For iOS device

ធ្នូ

គន្លឹះនិងល្បិច​ខ្លះ​ៗ ៖ ដើម្បី Validation Form Register នៅ​ក្នុង PHP

សួស្តី! ! ប្រិយមិត្ត ទាំងឡាយ ជា​ពិសេស​អ្នក​ដែល​កំពុង​ពេញ​និយម​តាមដាននិង​ធ្វើការ​ស្រាវជ្រាវ​ចំណេះដឹង​បន្ថែម នៅលើ​វេបសាយ ANT​ទាំងអស់​គ្នា ។ ថ្ងៃ​នេះនាង​ខ្ញុំ​ចង់​បង្ហាញ​វិធីសាស្រ្តមួយគឺការធ្វើ Validation Form ដោយ​ប្រើ​ប្រាស់ ភាសា PHP ។ ជាការពិតណាស់​លោកអ្នក​តែងតែចង់​ឲ្យ​វេបសាយ ឬ​កម្មវិធី​របស់​លោកអ្នក កាន់តែមានមាន​សុវត្ថិភាព ព្រមទាំង​អាច​រក្សាទុក​នូវ​​ព័ត៌មាន​របស់អ្នក​ប្រើ​ប្រាស់​ឲ្យ​កាន់តែមានប្រ​សិទ្ធ​ភាព ដូច្នេះគួរតែ​ជ្រើសរើស​យកកាធ្វើ Validate Data ​ដែល​អ្នក​ប្រើ​ប្រាស់​បានបំពេញ​ក្នុង Form ហើយការបំពេញនោះត្រូវគោរពតាម​ទម្រង់​បែបបទរបស់វា​ដូចជា អ៊ីម៊ែល លីង ផាស្វឺត (Password) និង​ព័ត៌មាន​មួយចំនួនទៀត​ជាដើមមុនពេល​ដែល​អ្នក​ប្រើ​ប្រាស់​អាចចូល​ទៅកាន់​វេបសាយ ឬ កម្មវិធី​របស់​លោកអ្នក ។ ដូច្នេះកុំ​ឲ្យ​ខាតពេលវេលាយូរ តោះ! យើងទៅមើលពី​លទ្ធផល និង​រូបភាព​កូដ Validation Form Register នៅ​ខាងក្រោម​ទាំងអស់​គ្នា​

សូមចុច Like គេហទំព័រ www.antkh.com ដើម្បី​ទទួលបានអត្ថបទថ្មីៗ​ប្រចាំ​ថ្ងៃ​
+ ​លទ្ធផល​កូដ​ទាំងមូល​

​+ ការពន្យល់​លទ្ធផល​កូដ

- ​នៅពេល​ដែល​យើង​មិនបាន​បំពេញ​ព័ត៌មាន​នៅ​ក្នុង Form ឬ បំពេញមិនអស់នៃ​ព័ត៌មាន​ ឬ បំពេញមិនតាមទម្រងបែបបទ បន្ទាប់មក ធ្វើ ការចុចលើប៊ូតុង Register នោះ​វានឹង​បង្ហាញ​ Message Error ​ខាងក្រោម​នៃ Input ​នីមួយៗ ។

- ​ប្រសិនបើ​យើងបានបំពេញគ្រប់ Input ត្រូវតាម​ទម្រង់​នីមួយៗ​និងតាមលក្ខខណ្ឌ​ដែល​មាន​កំណត់​នោះ​វានឹង បង្ហាញ Alert Message ប្រាប់ថា Register successfully

+ កូដ HTML នៅ​ក្នុង File PHP

+ ពន្យល់កូដ HTML

- ​ជាដំបូង​យើងត្រូវ​បង្កើត Form Register ដោយ​ប្រើ​ប្រាស់​កូដ HTML ជាមុនសិន

- បន្ទាត់ទី៩៦ គឺជាការ​ភ្ជាប់ link ​ទៅកាន់ File CSS ដើម្បី​ដាក់ Style ទៅ​ឲ្យ​Form របស់យើងដូច​បង្ហាញ​ក្នុង លទ្ធផល ។

- បន្ទាត់ទី៩៩ បង្កើត Form Element មួយ ដែល​នៅត្រង់ Attribute Action គេ​សរសេរ​ថា action=”index.php” នៅត្រង់នេះ​មានន័យថា Form នឹង​ផ្ញើ​ទិន្នន័យ​បន្ត​ទៅកាន់ File “index.php” ដ​ដែល​បន្ទាប់ពី Form ​ត្រូវបាន​បញ្ចូន​ដោយ Input  ​ប្រភេទ Submit

- នៅបន្ទាត់ ៩៩ ដ​ដែល ត្រង់ method= ‘POST’ មានន័យថា Form នឹង​បញ្ចូន ទិន្នន័យ​តាមរយៈ POST Method

- នៅបន្ទាត់១០២, ១០៦, ១១១, ១១៦, ១២០និង ១២៤ គឺជាការ​បង្កើត Input នៅ​ក្នុង Form ហើយនៅ​ក្នុង Input

​នីមួយៗ​យើងបាន​កំណត់ ឈ្មោះ​របស់វា (name) ដើម្បី​ធ្វើការ​ចាប់​តម្លៃ​ចេញពី Input នោះ ។

- នៅបន្ទាត់ទី ១២៧ គឺជាការ​បង្កើត Input មួយ​ប្រភេទ submit ដើម្បី​បង្កើត ព្រិត្តឹការណ៍ (Event) ឲ្យ Form

- នៅបន្ទាត់១០៣​,  ១០៧, ១១២,១១៧, ១២១, ១២៥ គឺជា Element span ​សម្រាប់​បង្ហាញ​កំហុស (Message Error) ។

+ កូដ PHP

+ ពន្យល់កូដPHP

- បន្ទាត់ទី ៣ រហូត​ដល់បន្ទាត់ទី ៩ គឺជាមុខងា​សម្រាប់​សម្អាត​ទិន្នន័យ​នៅ​ក្នុង Input ​បន្ថែម ដូចជា​

$data = trim ($data) ​សម្រាប់ កាត់ ចន្លោះខាងមុខនិងខាងក្រោយនៃ អក្សរ ដែល​បានបញ្ជូល ។

$data = stripslashes ($data) សម្រាប់​លុប Backslashes (\) ចេញពីអក្សរ ។

$data = htmlspecialchars ($data) មុខងារ htmlspecialchars បម្លែង តួអក្សរ​ពិសេស​ដូចជា (<, >, &, and ") ទៅជាធាតុ HTML

- បន្ទាត់ទី ១១ តាង ឈ្មោះ​អថេរ (Variable) សម្រាប់ Message Error

- បន្ទាត់ទី​១២ តាង​ឈ្មោះ​អថេរ (Variable) សម្រាប់​កំណត់​តម្លៃ​ទទួលពី Input ​នីមួយៗ ។

- បន្ទាត់ទី ១៦ ពិនិត្យ​មើលថាតើ Form ​ត្រូវបាន​បញ្ចូន​ដោយ​ប្រើ​ប្រាស់ មុខងា (method) “POST” ​ដែល ឬ​ទេ​?

- បន្ទាត់ ១៧ ដល់ ២២ គឺការ​ទៅចាប់យក​តម្លៃ​ចេញពី Form គ្រប់ Input ​បន្ទាប់មក​យកទៅ​ពិនិត្យ​ជាមួយនឹង

Function (test_input) ​បន្ទាប់មក​ទៀត ដាក់​ឲ្យ​ស្មើ​ជាមួយនឹង អថេរ​ដែល​បានតាងទុក​នីមួយៗ​នៅបន្ទាត់ទី១២ ។

- បន្ទាត់ទី ២៥ ដល់ ៣៣ ពិនិត្យ​មើល​តម្លៃ​របស់ $firstName  ចេញពី Input និងដាក់លក្ខខណ្ឌ​ថា តើមាន​តម្លៃ ឬ​អត់ បើអត់

យើង​ធ្វើការ​កំណត់ Message Error ។ ប៉ុន្តែ​ប្រសិន បើមាន​តម្លៃ នៅ​ក្នុង Input យើង​ធ្វើការ​ពិនិត្យ​លក្ខខណ្ឌ តាមរយៈ Regular Express គឺ preg_match (/^ [a-zA-Z] *$/) មានន័យថា កំណត់​ជា អក្សរដោយបានទាំងអក្សរតូច និងអក្សរធំ ។ បន្ទាប់មក​កំណត់

$isValit ទៅជា False វិញ ។

- បន្ទាត់ទី៣៤ ដល់ បន្ទាត់ ៤២ គោល​បំណង​ដូចទៅនឹង បន្ទាត់ ២៥ ដល់ ៣៣ ។

- បន្ទាត់ទី ៤៤ ដល់ ៥២ ពិនិត្យ​មើល​តម្លៃ របស់ Email ។ សម្រាប់ filter_var ($email, FILTER_VALIDATE_EMAIL)

​ពិនិត្យ​មើល​តម្លៃ Email ​ឲ្យ​ត្រូវតាម​ទម្រង់ របស់ Email

- បន្ទាត់ ៥៤ ដល់ ៥៩ ធ្វើការ​ពិនិត្យ តម្លៃ​របស់  ផាស្វឺត (Password) និង​កំណត់​ចំនួនតួររបស់​ផាស្វឺត យ៉ាង​តិច៦ខ្ទង់ ។

- បន្ទាត់ ៦០ ពិនិត្យ​មើល​តម្លៃ​រវាង Password និង Confirm_password ថាតើវាដូច​គ្នា ឬ​អត់ បើមិនដូច​គ្នា​ទេ យើង​បង្កើត​ជា

Message Error មួយ ។

- បន្ទាត់ ៦៦ ដល់ ៧៥ ពិនិត្យ​មើល​តម្លៃ​របស់ វេបសាយ ។ សម្រាប filter_var ($website, FILTER_VALIDATE_URL)

​ពិនិត្យ​មើល​តម្លៃ វេបសាយ ឲ្យ​ត្រូវតាម​ទម្រង់​ជា URL

 

- បន្ទាត់ទី ៧៦ ដល់ ៧៩ សម្រាប់​ពិនិត្យ​លក្ខខណ្ឌថា តើ isValit ពិត (True) ឬ មិនពិត (False) បើពិត និង​ធ្វើការ​បង្ហាញ

Alert ​ទៅកាន់​អ្នក​ប្រើ​ប្រាស់​នូវ Message “You registration successfully! ”

+ កូដ CSS

+ ពន្យល់កូដ CSS

- បន្ទាត់ទី១ ដល់បន្ទាត់ទី​១០ គឺជាការ​កំណត់ Style ​ទៅលើ​ Body ​ដូចជា ប្រភេទ​អក្សរ, ពណ៌ផ្ទៃខាងក្រោយ, ​កម្ពស់ និង គម្លាតជុំវិញ ។

- បន្ទាត់ទី ១៣ ដល់បន្ទាត់ទី ២០ កំណត់​ពណ៌ខាងក្រោយ, ប្រវែងទ្រនាប់ (Padding) , ភាពកោង, ស្រមោល, និងប្រវែងនៃ Form

- បន្ទាត់ទី ២២ ដល់បន្ទាត់ទី ២៧ កណត់ Style ​ទៅលើ Class title ​ដូចជា ទំហំ​អក្សរ, ធ្វើ​ឲ្យ​អក្សរនៅចំកណ្តាល, គម្លាត​ខាងក្រោម

និងពណ៌នៃ Title

- បន្ទាត់ទី ២៨ ដល់បន្ទាត់ ៣១ សម្រាប់​ធ្វើ​ឲ្យ Filed ​ទាំងពីរ​នៅ Class name មានគម្លាតនឹង​គ្នា ។

- បន្ទាត់ទី ៣២ ដល់បន្ទាត់ ៣៩ កំណត់​ប្រវែង​ឲ្យ ទៅ Filed នៃ Filed first_name និង Last_name

- បន្ទាត់ទី​៤៣ កំណត់ គម្លាត​ខាងក្រោម​នៃ Filed class name នៅ​ក្នុង​Form

- បន្ទាត់ទី ៤៦ដល់ ៥៥ កំណត់ ប្រវែង, ​ទំហំ​ស្រទាប់ ទំហំ​ព្រដែន (Border) និង ភាពកោង នៃ Filed​នីមួយៗ ។

- បន្ទាត់ទី ៥៧ ដល់ ៦៦ កំណត់ ផ្ទៃពណ៌ខាងក្រោយ, ប្រវែង, ពណ៌អក្សរ, ​ទំហំ​អក្សរ និងរូបចង្អុលដៃ នៅពេល​ Hover

នៃ ប៊ូតុង បញ្ចូន ឬ Register

- បន្ទាត់ទី ៦៨ ដល់ ៧០ សម្រាប់​កំណត់ ផ្ទៃពណ៍ខាងក្រោយ នៅពេល​Hover លើប៊ូតុង ។

- បន្ទាត់ទី ៧២ដល់ ៧៥ កំណត់​ពណ៌ និង ទំហំ​នៃអក្សរ លើ Message Error ​នីមួយៗ ។

♣♣ ដកស្រង់ចេញពី​ទស្សនាវដ្ដី​អាន-ANT ច្បាប់​ទី ០៩ ប្រចាំខែ កក្កដា ទៅ សីហា ឆ្នាំ ២០០៩ ព្រមទាំង​កែ​សម្រួល​ឡើងវិញ ខែ មិថុនា ឆ្នាំ ២០២៤

 ​កម្មវិធី​វចនានុក្រម អាន រុក្ខជាតិឱសថ​ខ្មែរ ២០១៦ (ANT Khmer Medicinal Plant 2016 Android 4.4 ឡើងទៅ)

https://play.google.com/store/apps/details?id=com.antkh.antkhmermedicaldic2016

*** សម្រាប់​ព័ត៌មាន​វគ្គ​សិក្សា​កុំព្យូទ័រ​នៅអាន-ANT http://training.antkh.com/
*** សម្រាប់​ស្នាដៃសិស្ស​ដែល​ធ្លាប់​បញ្ចប់​វគ្គ​សិក្សា​នៅអាន-ANT http://training.antkh.com/achievements/

​សម្រាប់​ព័ត៌មាន​ទំនាក់ទំនងមកយើង​ខ្ញុំ ៖ លេខ​ទូរសព្ទ ០១០ / ០១៦ ៦៦៦ ៦៥៣

ឬ​ Facebook: https://www.facebook.com/anttrainning

Facebook Page: ANT Magazine

Facebook Group: https://www.facebook.com/groups/ANTTrGroup/

website: www.antkh.com

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា