For Android device For iOS device
១៨
មេសា

គន្លឹះនិងល្បិច​ខ្លះ​ៗ ៖ ដើម្បី Upload រូបភាព​ទៅកាន់ Server នៅ​ក្នុង PHP

ចុចទីនេះ ដើម្បី​ទាញយក Source Code ទាំងស្រុង

♦ រៀបរៀងអត្ថបទៈ លោក សុង លាងហុក

កែ​សម្រួល​ឡើងវិញ ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៦ ដោយកញ្ញា យឹម ស្រីយុឺ

Hey! ! សួស្តី អ្នកទាំងឡាយ ជា​ពិសេស​អ្នក​ដែល​កំពុង រៀនជាមួយភាសា PHP ​ទាំងអស់​គ្នា ។ ថ្ងៃ​នេះ​ខ្ញុំ​ចង់​បង្ហាញ​ពីរបៀប Upload file ​រូបភាព ទៅកាន់​ Server នៅ​ក្នុង PHP ។ ជាធម្មតា​ក្នុង​ការ​បញ្ចូល​ទិន្នន័យ​របស់ User ឬ​ Admin ​តែងតែមាន​តម្រូវ​ការ​ក្នុង​ការ​បញ្ចូល File ផ្សេងៗ​ដូចជា File រូបភាព​ជាដើម ដូចនេះការ Upload គឺជាវិធីសាស្រ្តមួយ​ដែល​អ្នកអាចយកឯកសារផ្សេងៗ​ពីម៉ាស៊ីន​កុំព្យូទ័រ​ដែល​អ្នក​កំពុង​ប្រើ​ទៅ​ទុកនៅ​លើ Server ។ ដូច្នេះកុំ​ឲ្យ​ខាតពេលវេលាយូរ តោះ! យើងទៅមើលពី​លទ្ធផល និង​រូបភាព​កូដ នៃការ Upload File ​រូបភាព នៅ​ខាងក្រោម​ទាំងអស់​គ្នា​

+ ​លទ្ធផល​កូដ​ទាំងមូល​

ការពន្យល់​លទ្ធផល​កូដ

- ​នៅពេល​ដែល​យើង​មិនទាន់ ធ្វើការ Upload image ពី Form ទេ យើង​ពិនិត្យ​ឃើញថានៅ​ក្នុង​ File Path

​មិនទាន់​ឃើញមាន​រូបភាព​អ្វីសោះឡើយ ។

- ​បន្ទាប់ពី​ធ្វើការ Upload Image ពី Form យើងឃើញថានៅ​ក្នុង File Path ដ​ដែល មាន រូបភាព​មួយ​ដែល​បាន

 ​មកពី​ការ Upload មក ។

+ កូដ HTML នៅ​ក្នុង File PHP

- ​ខាងក្រោម​នេះគឺជា លទ្ធផល​នៃកូដ HTML ​ខាងលើ​

+ ពន្យល់កូដ HTML

- បន្ទាត់ទី៨ គឺជាការដាក់ link ​ទៅកាន់ File CSS ដើម្បី​បង្កើត Style ​ខ្លះ​លើ Form Upload ​រូបភាព​របស់យើង ។

- បន្ទាត់ទី១៣ បង្កើត Element Form មួយ ត្រង់ “action = “upload.php” ​មានន័យថា Form នឹង​ផ្ញើ​ ​ទិន្នន័យ​ បន្ត​ទៅកាន់​

 File “upload.php” ​បន្ទាប់ពី Form ​ត្រូវបាន​បញ្ចូន ។ ចំណែក​ត្រង់ method= ‘POST’ ​មានន័យថា Form នឹង​បញ្ចូន

 ​ទិន្នន័យ​តាមរយ: POST Method ។ មួយវិញទៀត សម្រាប់ enctype="multipart/form-data"  ​សម្រាប់​ដោះស្រាយ​ក្នុង​ការ Upload file

- បន្ទាត់ទី ១៥ ដល់បន្ទាត់ ២៥ ដាក់​បន្ថែម​ Icon ​ទៅលើ Input

- បន្ទាត់ទី ២៩ បង្កើត input ​ប្រភេទ File មួយ ។

- បន្ទាត់ទី ៣១ បង្កើត ប៊ូតុង មួយ​សម្រាប់​បញ្ចូន ។

+  កូដ PHP 

+ ពន្យល់កូដ PHP

- បន្ទាត់ទី​២ តាង អថេរ (Variable ) មួយ ដើម្បី​កំណត់​ឈ្មោះ Folder ​ដែល​ត្រូវរក្សារ ទុក File image ​ដែល​នឹងត្រូវ Upload ចូល ។

- បន្ទាត់ទី៣ តាង អថេរ (Variable ) មួយ ដើម្បី​ចាប់យក Path file ​ដែល​បាន Upload

- បន្ទាត់ទី ៤ តាង អថេរ (Variable ) មួយ ដើម្បី​ទុក​សិក្សា​លក្ខខណ្ឌ នៅពេល​ក្រោយ ។

- បន្ទាត់ទី ៥ តាង អថេរ (Variable ) មួយ ដើម្បី​ចាប់យក​ប្រភេទ​នៃ File និង ផ្លាស់ប្តូរ​ទៅកាន់​អក្សរតូច​ទាំងអស់ ។

- បន្ទាត់ទី ៧ ដល់បន្ទាត់ទី ១០ កំណត់​លក្ខខណ្ឌ ដើម្បី​ពិនិត្យ ឈ្មោះ File មានហើយ ឬ​នៅចៀសវាង​រក្សាទុក​ឈ្មោះ File ជាន់​គ្នា ។

- បន្ទាត់ទី ១១ ដល់បន្ទាត់ទី ១៤ កំណត់​លក្ខខណ្ឌ ដើម្បី​ពិនិត្យ​ទំហំ​នៃ File យើងបាន​កំណត់​ត្រឹម៥០០០០០០ byte ស្មើនឹង ៥ Mega byte

- បន្ទាត់ទី១៦ ដល់បន្ទាត់ទី ២០ កំណត់​លក្ខខណ្ឌ ដើម្បី​ពិនិត្យ​មើល​ប្រភេទ File ​ដែល​យើងចង់ ​អនុញ្ញាត​ ​ឲ្យ Upload ​ដូចជា jph, png, jpeg, gif  និង pdf បើ​ខុសពី​នេះយើងមិន​អនុញ្ញាត​ ​ឲ្យ​ Upload ឡើយ ។

- បន្ទាត់ទី ២២ ពិនិត្យ​មើល ថាតើលក្ខខណ្ឌ​ដែល​យើងបាន​កំណត់​ទាំងអស់​ពិត​ដែល ឬ​ទេ បើមិនពិតយើងមិន​អនុញ្ញាត​ File នោះ  Upload ទេ ដោយ​បង្ហាញ​ Message Error ​នៅលើ​ Browser

- បន្ទាត់ទី ២៥ និង ២៦ ករណី ពិតយើង​ធ្វើការ Move file ​ដែល​បាន Upload មក ​ទៅកាន់ ទីតាំង Folder ​ដែល​យើងបាន​កំណត់​ថ្មី ដោយ  ​ប្រើ ប្រាស់ មុខងារ (Function) move_uploaded_file ។ បន្ទាប់ពី Move File Upload ជោកគជ័យ វានឹង​បញ្ចូន Message ទៅ  កាន់ Browser ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បានដឹង ។

- បន្ទាត់ទី  ២៨ ករណី​ដែល Move File upload មាន​បញ្ហា​អ្វីមួយ វានឹង​បញ្ចូន Message ​ទៅកាន់ Browser ដូច​គ្នា ។

+កូដ CSS

+ ពន្យល់កូដ CSS

- បន្ទាត់ទី១ដល់បន្ទាត់ទី៥ ដាក់ពណ៌ផ្ទៃខាងក្រោយ, ពណ៌និង​ប្រភេទ​អក្សរ ។

- បន្ទាត់ទី៦ដល់បន្ទាត់ទី១១ កំណត់​កម្ពស់​និង​កំណត់ Element ​ឲ្យ​នៅចំកណ្តាល ។

- បន្ទាត់ទី១២ដល់បន្ទាត់ ១៨ កំណត់​ Element នៅ​ក្នុង Form ​ឲ្យ​នៅចំកណ្តាល, ប្រវែង Form និងគម្លាត ។

- បន្ទាត់ទី១៩ដល់បន្ទាត់ ៣២ កំណត់ កម្ពស់​, ប្រវែង, គម្លាត, ពណ៌ផ្ទៃខាងក្រោយ, ភាពកោងជុំវិញ និង រូបចង្អុលដៃ ។

- បន្ទាត់ទី ៣៤ ដល់ ៣៨ ដាក់រូប Icon នៅចំកណ្តាល ។

- បន្ទាត់ទី៤០ ដល់ ៤៣ ដាក់ កម្ពស់ និង ពណ៌នៃ Fill

- បន្ទាត់៤៥ ដល់ ៤៩ កំណត់​អក្សរ​ឲ្យ​នៅចំកណ្តាល ។

- បន្ទាត់ ៥១ ដល់ ៥៤ កំណត់​ទំហំ​និងពណ៌នៃអក្សរ ។

- បន្ទាត់ទី៥៦ ដល់ ៥៨ បំបាត់​ Element

- បន្ទាត់៦០ដល់៧៦ កំណត់​ គម្លាត​ខាងលើ​, ប្រវែង, ទំហំ​និងពណ៌អក្សរ, ភាពកោងជុំវិញ, ស្រមោល, និងរូបចង្អុលដៃ​នៅពេល​

Hover នៃប៊ូតុង ។ ­

- បន្ទាត់ទី ៧៨ ដល់ ៨៣ ដាក់ពណ៌ផ្ទៃខាងក្រោយ, ពណ៌អក្សរ, Borderជុំវិញ និងស្រមោល­­­​ឲ្យ​ប៊ូតុង ។

មតិ និង​យោបល់​ទៅលើ​អត្ថបទ​នេះ (តាម Facebook)

ខាងក្រោម​នេះ​ជា​យោបល់​ផ្សេងៗ​របស់​អ្នកទស្សនា