For Android device For iOS device

វិធី​លាង​សម្អាត​គ្រឿងអលង្ការ

ប្រាក់​

លាង​ជាមួយ​ទឹក​ក្តៅ​ ហើយ​ជូត​អោយ​ស្ងួត​ ប្រសិនបើ​ប្រាក់​ស្រអាប់​ខ្មៅ​ អាច​យក​ក្រណាត់​ សំរាប់​​ខាត់​ប្រាក់​ ឬ​​ទឹក​ថ្នាំ​​ខាត់​​គ្រឿងប្រាក់​មក​ដុះលាង​ ។​ ចំពោះ​គ្រឿង​លំអ​ដែល​មាន​ក្បាច់​ស្មុ​គ្រ​ស្មាញ​ គួរ​ប្រើ​​ក្រែ​ម​​ខាត់​​គ្រឿងប្រាក់​ ដែល​​អាច​​ចូល​​ដល់​​កន្លុក​កន្លៀត​​តូចៗ​ បាន​ល្អ​ ។​

មាស​ និង​ប្លា​ក​ទី​ន​

ត្រាំ​ក្នុង​ទឹក​ក្តៅ​អ៊ុ​នៗ​ ២​ពែង​ ផ្សំ​ជាមួយ​ទឹក​ថ្នាំ​លាងចាន​ ២-៣​ដំណក់​រយៈពេល​ ១៥​នាទី​ ដុសខាត់​​ជាមួយ​​ច្រាស​ទន់ៗ​ ហើយ​លាង​ចេញ​ជាមួយ​ទឹក​ស្អាត​ រួច​ប្រើ​ក្រណាត់​ស្អាត​ ជូត​វា​អោយ​ស្ងួត​ ។

​គជ់​

ការ​ត្រាំ​គជ់​ទាំង​ខ្សែ​ អាច​ធ្វើ​អោយ​សរសៃ​ខ្សែ​ដែល​ក្រង​វា​រួញ​បាន​ ។ ​ដូច្នេះ​ គួរ​ខាត់​គជ់​ ម្តង​មួយ​គ្រាប់ៗ​ ជាមួយ​​ក្រណាត់​​ទន់ៗ​ ជ្រលក់​ទឹក​ក្តៅ​ អ៊ុ​នៗ​ ២​ពែង​ លាយ​ជាមួយ​ទឹក​ថ្នាំ​លាងចាន​ ២-៣​តំណក់​ រួច​សំដិល​ខ្យល់​ចោល​អោយ​ស្ងួត​ល្អ​ ។

យោបល់ចំពោះអត្ថបទនេះ